ព្រះមាលុង្ក្យបុត្តត្ថេរ
ក្បាលទី 42 · ទំព័រ 333
គាថារបស់ព្រះមាលុង្ក្យបុត្តត្ថេរ មានពាក្យផ្តើមថា មនុជស្ស ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះ សម្ពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តរបស់ព្រាហ្មណ៍ដែលតាំងនៅក្នុងឋានៈដ៏ខ្ពស់ របស់ព្រះបាទកោសល ក្នុងក្រុងសាវត្ថី ។