គាថាព្រះសប្បទាសត្ថេរ

ក្បាលទី 42 · ទំព័រ 340

ចាប់ដើមតាំងពីខ្ញុំបួសមក ២៥ ឆ្នាំ មិនដែលបានសេចក្តី ស្ងប់ចិត្ត អស់កាលសូម្បីត្រឹមតែមួយផ្ទាត់ម្រាមដៃសោះ ។ ខ្ញុំត្រូវកាមរាគ គ្របសង្កត់ មិនបាននូវឯកគ្គតាចិត្ត ផ្គងដៃកន្ទក់កន្ទេញ ហើយចេញពីលំនៅ ទៅ ។ អាត្មាអញ ( នឹងទម្លាក់ខ្លួនអំពីដើមឈើ ) ឬនឹងយកកាំបិតមក ( ចាក់ សម្លាប់ ) ប្រយោជន៍អ្វីដោយការរស់នៅរបស់អញ មនុស្សប្រហែលយ៉ាង អញ មិនសមបើធ្វើមរណកាលដោយការលាសិក្ខាទេ ។ គ្រានោះ ខ្ញុំយក កាំបិតកោរ ចូលទៅអង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ ( ត្រង់បំពង់ក ) ដើម្បី អារសរសៃបំពង់ករបស់ខ្លួន ។ លំដាប់នោះ ខ្ញុំមានការធ្វើទុកក្នុងចិត្តដោយ ឧបាយប្រាជ្ញា ទោសកើតឡើងប្រាកដ សេចក្តីនឿយណាយ ក៏តាំងឡើង ព្រម ។ តពីនោះមក ចិត្តខ្ញុំក៏ផុតស្រឡះ អ្នកចូរឃើញធម៌ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើស្រេច ហើយ ។ សប្បទាសត្ថេរ