ព្រះកាតិយានត្ថេរ
ក្បាលទី 42 · ទំព័រ 347
គាថារបស់ព្រះកាតិយានត្ថេរ មានពាក្យផ្តើមថា ឧដ្ឋេហិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតជាកូនរបស់ព្រាហ្មណ៍កោសិយគោត្តម្នាក់ ក្នុងក្រុងសាវត្ថី ព្រោះទាក់ទងដោយគោត្តខាងមាតា ទើបមានឈ្មោះថា កាតិយានៈ ។