អដ្ឋកថា ព្រះជេន្តបុរោហិតត្ថេរ
គាថារបស់ព្រះជេន្តបុរោហិតបុត្តត្ថេរ មានពាក្យផ្តើមថា ជាតិមទេន មត្តោហំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតជាកូនប្រុសរបស់បុរោហិតនៃព្រះបាទកោសល ក្នុងនគរ សាវត្ថី មានឈ្មោះថា ជេន្តៈ លុះកុលបុត្តនោះចម្រើនវ័យ ក៏ស្រវឹងដោយ ជាតិមទៈ និងក្នុងភោគមទៈ ភាពជាធំ និងរូបសម្បត្តិជាដើម មើលងាយអ្នកដទៃ មិនធ្វើសេចក្តីកោតក្រែងដល់បុគ្គលដែលតាំងនៅក្នុងឋានៈដែលគួរគោរព មានមានះខ្លាំង ត្រាច់ទៅ ។ ថ្ងៃមួយ កុលបុត្តឈ្មោះជេន្តៈនោះ ឃើញព្រះសាស្តា ដែលមហាបរិស័ទចោមរោមកំពុងសម្តែងធម៌ កាលនឹងចូលទៅគាល់ ក៏ធ្វើការគិតឲ្យកើតឡើងថា បើព្រះសមណគោតមនេះ ត្រាស់រាក់ទាក់អញ មុន អញក៏រាក់ទាក់ដែរ បើមិនត្រាស់រកអញ ក៏អញមិននិយាយ ដូច្នេះហើយ ទើបចូលទៅគាល់ ហើយឈរ ។ កាលព្រះមានព្រះភាគមិនត្រាស់រាក់ទាក់ ខ្លួនឯងក៏មិននិយាយ ព្រោះប្រកាន់ខ្លួន សម្តែងអាការនឹងដើរចេញទៅ ទើប ព្រះមានព្រះភាគត្រាស់ ( ក្នុងសំយុត្តនិកាយ សគាថវគ្គ ) ដោយគាថាថា ម្នាលព្រាហ្មណ៍ មានះរបស់បុគ្គលណា ក្នុងលោកនេះ មាន ម្នាលព្រាហ្មណ៍ មានះនោះ មិនប្រពៃទេ បុគ្គលមកហើយដោយ ប្រយោជន៍ណា បុគ្គលត្រូវចម្រើននូវប្រយោជន៍នោះឯង ដូច្នេះ ។ កុលបុត្តនោះគិតថា ព្រះសមណគោតម ដឹងចិត្តរបស់អញហ្ន៎ ក៏មាន សេចក្តីជ្រះថ្លាក្រៃលែង បង្អោនសិរសាទៀបព្រះបាទាទាំងទ្វេរបស់ព្រះមាន ព្រះភាគ ធ្វើនូវអាការគោរពកោតក្រែងក្រៃលែង ហើយទូលសួរថា បុគ្គលមិនគួរធ្វើមានះ ក្នុងពួកបុគ្គលណា បុគ្គលគួ