អដ្ឋកថា គាថាព្រះសុមនត្ថេរ
គាថារបស់ព្រះសុមនត្ថេរ មានពាក្យផ្តើមថា យទា នវោ បព្វជិតោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគព្រះនាមសិខី កុលបុត្តនេះ កើតក្នុងត្រកូលអ្នក ក្រងផ្កា ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយ បានឃើញព្រះមានព្រះភាគ ព្រះនាមសិខី មានចិត្តជ្រះថ្លា បានបូជាផ្កាម្លិះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះរបស់ឧបាសកម្នាក់ ឧបាសកនោះ ជាឧបដ្ឋាករបស់ព្រះអនុរុទ្ធត្ថេរ ។ ក្នុងកាលមុនអំពីនោះ ទារករបស់គាត់កើត ហើយ ក៏ស្លាប់ទៅ ដូច្នោះហើយ ទើបគាត់កើតគំនិតឡើងថា ឥឡូវនេះ បើ អញបានកូនប្រុស នឹងឲ្យបួសក្នុងសម្នាក់លោកម្ចាស់អនុរុទ្ធត្ថេរ ។ ទារកក្នុងគភ៌នោះ លុះកន្លងទៅបាន ១០ ខែ ក៏កើតជាទារក មិនមាន ជំងឺ ធំធាត់មកដោយលំដាប់ មានអាយុ ៧ ឆ្នាំ ពុកបានឲ្យបួសក្នុងសម្នាក់ ព្រះថេរៈ ។ កាលបួសហើយ ព្រោះជាអ្នកមានញាណចាស់ក្លា ក៏បំពេញនូវ វិបស្សនាកម្មដ្ឋាន មិនយូរបុន្មាន ជាអ្នកមានអភិញ្ញា ៦ កាលនឹងបម្រើព្រះថេរៈ គិតថា អញនឹងដងទឹកផឹក ទើបកាន់យកក្អមទឹកទៅកាន់អនោតត្តស្រះ ដោយឫទ្ធិ ។ លំដាប់នោះ នាគរាជមួយ ជាសត្វមិច្ឆាទិដ្ឋិ ដើម្បីបិទអនោតត្តស្រះ ទើបឆ្វាយរង្វែល ៧ ជុំ បើកមហាពពារ បិទអំពីខាងលើ មិនឲ្យឱកាសដល់ សុមនសាមណេរ ។ សុមនសាមណេរកាឡាខ្លួនជាគ្រុឌ ឈ្នះនាគរាជនោះ ហើយដងទឹក ហោះទៅកាន់លំនៅព្រះថេរៈ ។ ព្រះសាស្តា គង់ក្នុងវត្តជេតពន ឃើញសុមនៈនោះទៅដោយ