ព្រះព្រហ្មទត្តត្ថេរ
ក្បាលទី 42 · ទំព័រ 381
គាថារបស់ព្រះព្រហ្មទត្តត្ថេរ មានពាក្យផ្តើមថា អក្កោធស្ស ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតជាឱរសនៃព្រះបាទកោសល ក្នុងនគរសាវត្ថី មាននាមថា ព្រហ្មទត្ត ។