គាថាព្រះសិរិមណ្ឌត្ថេរ
ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោចនូវបុគ្គល អ្នកបិទបាំងអាបត្តិ ទុក មិនធ្លាក់ស្រោចនូវបុគ្គល អ្នកបើកអាបត្តិ ព្រោះហេតុនោះ បុគ្គល ត្រូវបើកអាបត្តិ ដែលខ្លួនបិទបាំងហើយ កាលបើធ្វើយ៉ាងនេះ ទើបភ្លៀង គឺ អាបត្តិ មិនធ្លាក់ស្រោចនូវបុគ្គលនោះ ។ សត្វលោកត្រូវមច្ចុកម្ចាត់បង់ហើយត្រ ូវជរាចោមរោមហើយ ត្រូវសរ គឺតណ្ហាមុតហើយ ត្រូវឥច្ឆាឲ្យក្តៅក្រហាយ ហើយសព្វកាល ។ សត្វលោក ត្រូវមច្ចុកម្ចាត់បង់ហើយ ត្រូវជរាបិទបាំង ហើយ ជាសត្វឥតមានទីពឹង តែងលំបាកជានិច្ច ដូចជាមនុស្សអ្នកធ្វើកំហុស នោះ ដែលមានអាជាសម្រេចហើយ ។ មច្ចុ ព្យាធិ និងជរាទាំង ៣ នេះ ដូចជា គំនរភ្លើងកំពុងរាលមក កម្លាំងដើម្បីទប់ទល់មិនមាន សន្ទុះសម្រាប់រត់ចេញ ក៏មិនមាន ។ បុគ្គលគប្បីធ្វើថ្ងៃ កុំឲ្យឥតអំពើ ដោយកិច្ចតិចក្តី ច្រើនក្តី រាត្រី រមែងអស់ទៅយ៉ាងណាៗ ជីវិតរបស់បុគ្គលនោះ រមែងថយទៅយ៉ាងនោះៗ ដែរ ។ រាត្រីខាងក្រោយ របស់បុគ្គលអ្នកដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី រមែងកង្ខើញចូលមកជិត កាលនេះ មិនមែនជាកាលគួរអ្នកប្រមាទទេ ។ សិរិមណ្ឌត្ថេរ