ព្រះសព្វកាមត្ថេរ
ក្បាលទី 42 · ទំព័រ 397
គាថារបស់ព្រះសព្វកាមិត្ថេរ មានពាក្យផ្តើមថា ទ្វិបទកោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះ បានឃើញព្រះថេរៈមួយរូប ជម្រះនូវហេតុនៃ ការបែកបាក់សាមគ្គី ដែលកើតឡើងក្នុងសាសនារបស់ព្រះមានព្រះភាគ បទុមុត្តរៈ ហើយរៀបចំឲ្យជាប្រក្រតីដូចមុន ទើបតាំងសេចក្តីប្រាថ្នាថា ខ្ញុំ គប្បីជាអ្នកអាចជម្រះនូវការបែកសាមគ្គី ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយ ក្នុងអនាគតហើយរៀបចំឲ្យដូចប្រក្រតី ដូច្នេះហើយ ធ្វើបុណ្យទាំងឡាយ ។