អដ្ឋកថា ព្រះភទ្ទត្ថេរ

ក្បាលទី 42 · ទំព័រ 425

គាប់ជួនទេវបុត្តមួយអង្គ ជិតអស់អាយុ ដឹងបំណងព្រះសាស្តា ត្រូវសក្កទេវរាជត្រាស់ថា ចូរអ្នកកើត ក្នុងត្រកូលឈ្មោះនោះ ទើបកើតក្នុងត្រកូលសេដ្ឋីនោះ ពួកញាតិបានដាក់ ឈ្មោះថា ភទ្ទៈ ។ កុលបុត្តនោះកើតបានអាយុ ៧ ឆ្នាំ មាតាបិតាបានតែងខ្លួន ហើយនាំទៅ គាល់ព្រះមានព្រះភាគ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទារកដែល ខ្ញុំព្រះអង្គទាំង ២ សូមទ្រង់ ឥឡូវបានមកហើយ គឺទារកនេះ ខ្ញុំព្រះអង្គទាំង ២ សូមថ្វាយទារកនេះដល់ទ្រង់ ។ ព្រះសាស្តាទ្រង់ត្រាស់នឹងព្រះអានន្ទត្ថេរថា ចូរអ្នកបំបួសទារកនេះ គ្រាត ្រាស់ហើយ ទើបយាងចូលព្រះគន្ធកុដិ ។ ព្រះថេរៈឲ្យកុលបុត្តនោះបួស ហើយប្រាប់គន្លងវិបស្សនាដោយសង្ខេប ព្រោះជាអ្នកសម្បូរដោយឧបនិស្ស័យ បំពេញវិបស្សនាកម្មដ្ឋាន កាលព្រះអាទិត្យមិនទាន់លិច បំពេញភាវនា ក៏បាន អភិញ្ញា ៦ សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ប្រជុំជនទាំងពួង បានចូលគាល់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានព្រះហបឫទ័យប្រកបដោយមេត្តា ជាអ្នកប្រាជដ៏ប្រសើរ ទ្រង់ដឹកនាំសត្វដ៏វិសេស ក្នុងលោកទាំងមូល ។ ពួកជនទាំងពួង តែងថ្វាយនូវសដូវផង នំឈ្មោះបវាកៈផង អាមិសៈ ទឹក និងភោជនផង ដល់ព្រះសាស្តា ជាបុញ្ញក្ខេត្តដ៏ប្រសើរ ។ ឯខ្ញុំ ក៏គិតថា នឹងនិមន្តព្រះពុទ្ធដ៏ប្រសើរផង ព្រះសង្ឃដ៏ប្រសើរ ផង ហើយនឹងថ្វាយទានដល់ព្រះសម្ពុទ្ធ ជាទេវតាដ៏ក្រៃលែង ជាងទេវតា ទ្រង់មិនញាប់ញ័រដោយលោកធម៌ ។ ពួកជនទាំងនុ៎ះ ដែលខ្ញុំបញ្ជូនទៅឲ្យនិមន្ត ក៏បាននិមន្តព្រះតថាគតផង ភិក្ខុ សង្ឃទាំងអស់ជាបុញ្ញក្ខេត្តដ៏ប្រសើរផង ។ ខ្ញុំបានក្រាលបល័្លង្ក មានថ្លៃមួយសែន ជាវិការនៃមាស កម្រាលឈ្មោះគោណកៈ ព្រមដោយកម្រាលញាត់គ កម្រាលធ្វើដោយរោមសត្វ