ព្រះសោបាកត្ថេរ
ក្បាលទី 42 · ទំព័រ 433
គាថារបស់ព្រះសោបាកត្ថេរ មានពាក្យផ្តើមថា ទិស្វា បសទឆាយាយំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនារបស់ព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវភាពជាអ្នកដឹងក្តីហើយ សម្រេចក្នុងវិជ្ជា និងសិប្បៈទាំងឡាយរបស់ ពួកព្រាហ្មណ៍ ឃើញទោសក្នុងកាម ទើបលះនូវការគ្រប់គ្រងផ្ទះ បួសជាតា បសត្រង់ភ្នំមួយ ។