អដ្ឋកថា ព្រះសោបាកត្ថេរ
ព្រះសាស្តា ទ្រង់ជ្រាបថា តាបសនេះជិតធ្វើកាលកិរិយា ទើបយាងទៅ ។ តាបសឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា កាល នឹងប្រកាសភាពដែលបីតិ និងបាមោជ្ជដ៏ក្រៃលែង ទើបរេបោចំអាសនៈផ្កា ថ្វាយ ព្រះសាស្តាគង់លើអាសនៈនោះហើយ ត្រាស់ធម្មីកថាដែលសម្បយុត្ត ដោយអនិច្ចតា កាលតាបសនោះកំពុងឃើញនោះឯង បានយាងទៅតាម អាកាស ។ តាបសលះការប្រកាន់ថា ទៀង ដែលខ្លួនធ្លាប់ប្រកាន់ក្នុងកាលមុន ហើយតាំងអនិច្ចសញ្ញាក្នុងហទយៈ ធ្វើកាលកិរិយាហើយ កើតក្នុងទេវលោក អន្ទោលទៅមកក្នុងទេវតា និងក្នុងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើត ក្នុងត្រកូលចុងភៅ ក្នុងនគររាជគ្រឹះ មានឈ្មោះដោយកំណើតថា សោបាកៈ ។ ឯអាចារ្យពួកខ្លះពោលថា លោកកើតក្នុងត្រកូលឈ្មួញ ឯពាក្យថា សោបក គ្រាន់តែជាឈ្មោះបុណ្ណោះ តែពាក្យនេះ ខុសនឹងបាលីក្នុងអបទាន ព្រោះលោក ពោលថា កាលដល់ភពចុងក្រោយ ខ្ញុំកើតក្នុងកំណើតសោបាកៈ ដូច្នេះ ។ កាលកុលបុត្តកើតបាន ៤ ខែ បិតាក៏ស្លាប់ ទើបពុកមាចិញ្ចឹម ។ កុលបុត្ត នេះកើតបាន ៧ ឆ្នាំដោយលំដាប់ ថ្ងៃមួយ ពុកមាខឹងក្រោធ ព្រោះឈ្លោះ គ្នានឹងកូនរបស់ខ្លួន ទើបនាំទៅកាន់ព្រៃខ្មោច យកខ្សែចងដៃទាំង ២ ភ្ជាប់គ្នា ហើយយកកន្ទុយខ្សែចងយ៉ាងជាប់ជាមួយនឹងសាកសពមនុស្សស្លាប់ ហើយ ចៀសចេញទៅ ដោយគិតថា ចចកចូរស៊ីវា ។ ព្រោះហេតុកុមារនោះ ជា សត្វដែលកើតក្នុងបច្ឆិមភព មិនអាចស្លាប់ឯង ព្រោះផលបុណ្យរបស់ទារក សត្វទាំងឡាយមានចចកជាដើម មិនអាចគ្របសង្កត់បានឡើយ ក្នុងកណ្តាល យប់ ទារកនោះរវើរវាយថា គតិរបស់ខ្ញុំ ដែលមិនមានគតិដូចម្តេច ផៅពង្សរបស់ខ្ញុំ ដែលមិនមាន ផៅពង្ស ជាអ្នកណា អ្នកណាហ្ន៎ ជួយខ្ញុំដែលជាប់ចំណងក្នុងព្រៃខ្មោច ឲ្យ ផុតភ័យ ។