ព្រះសរភង្គត្ថេរ
គាថារបស់ព្រះសរភង្គត្ថេរ មានពាក្យផ្តើមថា សរេ ហត្ថេហិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតជាកូនព្រាហ្មណ៍ម្នាក់ ក្នុងក្រុងរាជគ្រឹះ មានឈ្មោះតាម វង្សត្រកូលថា អនភិលក្ខិតៈ កុលបុត្តនោះចម្រើនវ័យហើយ លះកាម បួស ជាតាបស កាច់ឈើ និងស្មៅដោយខ្លួនឯង យកមកធ្វើបណ្ណសាលា ។ តាំង អំពីនោះ ទើបតាបសមាននាមបញ្ញត្តថា សរភង្គ ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ប្រមើលមើលសត្វលោក ដោយពុទ្ធចក្ខុ បានឃើញឧបនិស្ស័យអរហត្តរបស់តាបសនោះ ទើបយាងទៅក្នុងទីនោះ ទ្រង់សម្តែងធម៌ តាបសបាននូវសទ្ធា បួស ចម្រើនវិបស្សនាកម្មដ្ឋាន មិនយូរ បុន្មានក៏សម្រេចអរហត្ត ហើយនៅក្នុងទីនោះឯង ។ កាលនោះ សាលាស្លឹក ដែលព្រះថេរៈនោះធ្វើក្នុងកាលជាតាបស បានទ្រុឌទ្រោមបាក់បែក ។ ពួក មនុស្សឃើញដូច្នោះ ក៏និយាយថា បពិត្រលោកម្ចាស់ ហេតុអ្វី ទើបមិន ជួសជុលកុដិនេះ ។ ព្រះថេៈកាលប្រកាសកិច្ចទាំងពួងនោះថា ឥឡូវនេះ អាត្មាមិនអាចធ្វើកុដិដូចក្នុងកាលជាតាបស ទើបពោល ២ គាថាថា ខ្ញុំ ( កាលនៅជាតាបស ) បានច្រូតស្បូវដោយដៃឯង ធ្វើកុដិ សម្រាប់នៅ ព្រោះហេតុនោះ បានជាឈ្មោះរបស់ខ្ញុំថា សរភង្គ ដោយសម្មតិ ។ ការច្រូតស្បូវដោយដៃ មិនគួរដល់ខ្ញុំ ក្នុងថ្ងៃ នេះទេ ព្រោះសិក្ខាបទទាំងឡាយ ព្រះគោតមដ៏មានយស បាន បញ្ញត្តហើយដល់យើង ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា សរេ ហត្ថេហិ ភញ្ជិត្វា សេចក្តីថា ក្នុង កាលមុន គឺក្នុងកាលជាតាបស ខ្ញុំយកដៃទាំង ២ កាច់ដើមបបុស និងច្រូត ស្មៅ ធ្