អដ្ឋកថា ព្រះសរភង្គត្ថេរ

ក្បាលទី 42 · ទំព័រ 443

បទថា តេន បានដល់ ដោយការកាច់ដើមបបុសទាំងឡាយមកធ្វើតូប ។ បទថា សម្មុតិយា សេចក្តីថា បានឈ្មោះថា សរភង្គ តាមសន្មតដែល អនុលោមតាមហេតុ ។ បទថា ន មយ្ហំ កប្បតេ អជ្ជ សេចក្តីថា ថ្ងៃនេះ គឺឥឡូវនេះ ខ្ញុំឧបសម្បទាហើយ មិនសម គឺមិនគួរដាច់ដើមបបុសដោយដៃទាំង ២ ព្រោះ ហេតុអ្វី ព្រោះព្រះសមណៈគោតមទ្រង់យស ទ្រង់បញ្ញត្តសិក្ខាបទដល់យើង ទាំងឡាយ ដោយពាក្យនោះ ព្រះថេរៈសម្តែងថា សិក្ខាបទដែលព្រះសាស្តា ទ្រង់បញ្ញត្តដល់យើងទាំងឡាយនោះ យើងទាំងឡាយមិនកន្លង ព្រោះហេតុ នៃជីវិត ។ ព្រះថេរៈកាលសម្តែងហេតុក្នុងការមិនជួសជុលបណ្ណសាលា ដោយ ប្រការមួយយ៉ាងនេះហើយ ឥឡូវនេះ កាលសម្តែងហេតុនោះ ដោយ បរិយាយដទៃទៀត ទើបពោលគាថានេះថា ខ្ញុំឈ្មោះសរភង្គ មិនបានឃើញរោគ ដែលពេញពោរទាំងអស់ ក្នុង កាលមុន រោគនោះ ដែលសរភង្គអ្នកធ្វើតាមឱវាទ នៃព្រះសម្មាសម្ពុទ្ធ ជាទេវតាដ៏ប្រសើរ បានឃើញហើយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា សកលំ ប្រែថា ទាំងមូល ។ បទថា សមត្តំ ប្រែថា គ្រប់បរិបូណ៌ អធិប្បាយថា មិនមានសេសសល់ចំណែកទាំងពួង ។ ដោយបទថា រោគំ ព្រះថេរៈពោលសំដៅយកឧបាទានក្ខន្ធ ៥ ដែល ជារោគ ព្រោះអត្ថថា ចាក់ដោត ព្រោះជាតួទុក្ខជាដើម ។ បទថា នាទ្ទសំ បុព្វេ សេចក្តីថា ក្នុងកាលមុន មុននឹងបានទទួលឱវាទ របស់ព្រះសាស្តា ខ្ញុំមិនធ្លាប់ឃើញឡើយ ។ បទថា សោយំ រោគោ ទិដ្ឋោ វចនករេនាតិទេវស្ស សេចក្តីថា រោគ ពោល គឺបញ្ចក្ខន្ធនេះ ដែលសរភង្គអ្នកធ្វើតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលជាធំជាងទេវតា ព្រោះក្រៃលែងជាងទេវតាទាំងឡាយ គឺសម្មតិទេព ឧបបត្តិទេព និងវិសុទ្ធិទេព ដោយសីលគុណជាដើមរបស់អង្គ បានឃើញ ហើយ គឺកំណត់ដឹងដោយភាពជាបញ្ចក្ខន្ធ ដោយបញ្ញាដែលសម្បយុត្តដោយ មគ្គ