គាថាព្រះមហាកច្ចាយន
បព្វជិតមិនគប្បីធ្វើនូវកម្មច្រើនទេ គប្បីលះបង់ជន ( បាបមិត្ត ) មិនគប្បីខ្វល់ខ្វាយ ( ដើម្បីលាភទេ ) ព្រោះ បព្វជិតអ្នកខ្វល់ខ្វាយ ជាប់ចិត្តក្នុងរស រមែងលះបង់ប្រយោជន៍ ដែលនាំមកនូវសេចក្តីសុខ ។ ការថ្វាយបង្គំ និងការបូជាណា ក្នុងត្រកូលទាំងឡាយ ពួកព្រះអរិយៈ ដឹងច្បាស់នូវការថ្វាយបង្គំ និងការបូជានោះ ថាដូចជាភក់ ទាំងដឹងថាជារសដ៏ឆ្មារ គេកម្រដកបាន ជាគ្រឿងសក្ការៈ ដែលបុរសអាក្រក់ លះបង់ បានដោយកម្រ ។ បុគ្គលមិនគប្បីសេពនូវអំពើអាក្រក់ ដោយខ្លួនឯង ព្រោះបំពេញ ( ទុក្ខ ) ដល់សត្វដទៃ ( ទាំងមិនញ៉ាំងបុគ្គលដទៃឲ្យសេពនូវអំពើ អាក្រក់នោះ ) ព្រោះថា សត្វទាំងឡាយ មានកម្មជាផៅពង្ស ។ បុគ្គលជាចោរ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលជាអ្នកប្រាជ្ញ ព្រោះ ពាក្យអ្នកដទៃក៏ទេ បុគ្គលដឹងខ្លួនឯងយ៉ាងណា សូម្បីពួកទេវតា ក៏ដឹងបុគ្គលនោះដូច្នោះដែរ ។ ពួកជនផ្តេសផ្តាស រមែងមិនដឹង ច្បាស់ថា យើងទាំងឡាយនឹងលំបាក ក្នុងលោកនេះ តែពួកជន ណា ដឹងច្បាស់ក្នុងដំណើរនោះ ការជម្លោះតែងស្ងប់រម្ងាប់ទៅអំពី សម្នាក់ពួកជននោះ ។ បុគ្គលប្រកបដោយបញ្ញា បើទុកជាអស់ សម្បត្តិរលីងធេង ក៏ឈ្មោះថា រស់នៅ ឯបុគ្គលមានសម្បត្តិ ឈ្មោះថា មិនរស់នៅ ព្រោះការមិនបាននូវបញ្ញា ។ បុគ្គលរមែង ស្តាប់នូវសំឡេងទាំងអស់បាន ដោយសារត្រចៀក បុគ្គលមាន ចក្ខុ រមែងឃើញរូបគ្រប់យ៉ាង ចំណែកអ្នកប្រាជមិនគួរលះចោល ( ឬប្រកាន់ ) នូវអារម្មណ៍ទាំងពួង ដែលខ្លួនឃើញហើយ ឮ ហើយឡើយ ។