អដ្ឋកថា គាថាព្រះមហាកច្ចាយន

ក្បាលទី 42 · ទំព័រ 451

ក្នុងអដ្ឋកនិបាត គាថារបស់ព្រះមហាកច្ចាយនត្ថេរ មាន ពាក្យផ្តើមថា កម្មំ ពហុកំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលគហបតីមហាសាល ចម្រើនវ័យហើយ ថ្ងៃមួយ កំពុងស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ជួបភិក្ខុមួយរូប ដែលព្រះសាស្តាទ្រង់ស្ថាបនាក្នុងតំណែងឯតទគ្គៈ ជាងភិក្ខុ ទាំងឡាយ ខាងចែកអត្ថ ដែលព្រះសាស្តាទ្រង់ត្រាស់ដោយសង្ខេបឲ្យពិស្តារ ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមសុមេធ កើតជាវិជ្ជាធរ ហោះទៅតាមអាកាស ឃើញព្រះសាស្តាគង់ក្នុងដងព្រៃមួយ ក្បែរភ្នំហិមពាន្ត មានចិត្តជ្រះថ្លា ធ្វើនូវការបូជាដោយផ្កាកណិការជាច្រើន ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅមកក្នុងសុគតិនោះឯង ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមកស្សបៈ កើតក្នុងផ្ទះមានត្រកូល ក្នុងក្រុងពារាណសី កាលព្រះមានព្រះភាគបរិនិព្វានហើយ ធ្វើការបូជាក្នុង ទីសាងចេតិយដោយឥដ្ឋមាស ដែលមានតម្លៃមួយសែន ហើយតាំងសេចក្តី ប្រាថ្នាថា បពិត្រព្រះមានព្រះភាគ សូមឲ្យសរីរៈរបស់ខ្ញុំព្រះអង្គ មានពណ៌ ដូចមាស ក្នុងទីដែលខ្ញុំព្រះអង្គកើតហើយ ។ បន្ទាប់អំពីនោះមក ក៏បំពេញតែកុសលកម្មដរាបដល់អស់ជីវិត អន្ទោល ទៅក្នុងទេវតា និងមនុស្សទាំងឡាយ អស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទនេះ កុលបុត្តនោះ កើតក្នុងផ្ទះបុរោហិតរបស់ព្រះបាទចណ្ឌប្បជ្ជោត ក្នុងនគរឧជ្ជេនី ក្នុងថ្ងៃដាក់ឈ្មោះទារកនោះ មាតាគិតថា បុត្