ព្រះសិរីមិត្តត្ថេរ
ក្បាលទី 42 · ទំព័រ 467
គាថារបស់ព្រះសិរិមិត្តត្ថេរ មានពាក្យផ្តើមថា អក្កោធនោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតជាកូនប្រុសរបស់កុដុម្ពិកៈ ដែលមានទ្រព្យច្រើន ក្នុងក្រុង រាជគ្រឹះ មានឈ្មោះថា សិរិមិត្ត បានឮថា មាតារបស់សិរិមិត្តនោះ ជាប្អូន ស្រីរបស់សិរិគុត្ត រឿងរបស់សិរិគុត្តនោះ មកហើយក្នុងអដ្ឋកថាធម្មបទនោះ ឯង ។