អដ្ឋកថា ព្រះសិរីមិត្តត្ថេរ

ក្បាលទី 42 · ទំព័រ 467

សិរិមិត្តជាក្មួយប្រុសនៃសិរិគុត្តនោះ ចម្រើនវ័យហើយ បាននូវសេចក្តី ជ្រះថ្លាចំពោះព្រះសាស្តា ក្នុងការទូន្មានដំរីធនបាល បួសហើយ បំពេញ វិបស្សនា មិនយូរបុន្មានក៏សម្រេចអរហត្ត ថ្ងៃមួយ ឡើងកាន់អាសនៈដើម្បី សូធ្យបាតិមោក្ខ ទើបអង្គុយចាប់ផ្លិតវីជនីដ៏វិចិត្រ ប្រាប់ធម៌ដល់ភិក្ខុទាំងឡាយ ព្រះថេរៈកាលនឹងប្រាប់ និងកាលចែកសម្តែងគុណដ៏ឧឡារ ទើបពោលគាថា ថា ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមាន មាយា ប្រាសចាកសេចក្តីញុះញង់ ភិក្ខុមានសភាពដូច្នោះនោះឯង រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាង នេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានទ្វាររក្សាហើយ គ្រប់កាល ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយ សេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចង សេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មាន សីលល្អ ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយ សេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចង សេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានមិត្តល្អ ភិក្ខុនោះ រមែងមិនសោកសោយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តី ញុះញង់ មានបញ្ញាល្អ ភិក្ខុនោះ រមែងមិនសោកស្តាយក្នុងកាល