ព្រះមហាបន្ថក

ក្បាលទី 42 · ទំព័រ 475

គាថារបស់ព្រះមហាបន្ថកត្ថេរ មានពាក្យផ្តើមថា យទា បឋមមទ្ទក្ខឹ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះមហាបន្ថកៈនេះ ជាកុដុម្ពិកៈ សម្បូរដោយទ្រព្យសម្បត្តិ ក្នុងហង្សវតីនគរ ថ្ងៃមួយ កំពុងស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះសាស្តាស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងជាឯតទគ្គៈជាងភិក្ខុទាំងឡាយ ដែលឈ្លាសក្នុងការបើកបញ្ញា សូម្បីខ្លួនឯង ក៏ប្រាថ្នានូវតំណែងនោះ ទើបបំពេញមហាទាន ឲ្យប្រព្រឹត្ត ទៅអស់ ៧ ថ្ងៃ ដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយតាំងសេចក្តី ប្រាថ្នាថា បពិត្រព្រះអង្គដ៏ចម្រើន កាលពី ៧ ថ្ងៃមុន ទ្រង់តែងតាំងភិក្ខុណា ក្នុងតំណែងឯតទគ្គៈថា ភិក្ខុនេះជាកំពូលជាងភិក្ខុទាំងឡាយដែលឈ្លាសក្នុង ការបើកបញ្ញា ក្នុងសាសនារបស់តថាគត ដូច្នេះ ដោយកម្លាំងនៃកុសលកម្ម