អដ្ឋកថា ព្រះមហាបន្ថក
ដែលសន្សំនេះ ខ្ញុំព្រះអង្គសូមបានជាឯតទគ្គៈ ក្នុងសាសនារបស់ព្រះពុទ្ធអង្គណា មួយ ក្នុងអនាគតកាល ដូចភិក្ខុនោះចុះ ។ ប្អូនប្រុសរបស់កុដុម្ពិកៈនោះ បំពេញកុសលកម្ម សន្សំក្នុងព្រះមាន ព្រះភាគយ៉ាងនោះដូចគ្នា ហើយតាំងបណិធានដោយន័យដូចពោលហើយ នោះឯង គឺដោយអង្គ ២ បានដល់ ការនិម្មិតរាងកាយដែលសម្រេចដោយចិត្ត និងភាពជាអ្នកឈ្លាសក្នុងការបើកចិត្ត ។ ព្រះមានព្រះភាគទ្រង់ឃើញសេចក្តី ប្រាថ្នារបស់ជនទាំង ២ សម្រេចដោយមិនមានអន្តរាយ ទើបទ្រង់ព្យាករថា ក្នុងអនាគត ក្នុងទីបំផុតនៃមួយសែនកប្ប ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ព្រះនាមគោតម សេចក្តីប្រាថ្នារបស់ពួកអ្នកនឹងសម្រេច ។ ជនទាំង ២ នោះ បំពេញបុណ្យជាច្រើនក្នុងអត្តភាពនោះ ដរាបដល់ អស់ជីវិត ចុតិចាកអត្តភាពនោះ ក៏កើតក្នុងទេវលោក ។ ក្នុងជនទាំង ២ នោះ មហាបន្ថកៈបំពេញសេចក្តីល្អក្នុងរវាងភពដូចម្តេច លោកមិនបានពោលដល់ ។ ឯចូឡបន្ថកៈ បួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមកស្សបៈ ចម្រើនឱទាតកសិណអស់ពីរម៉ឺនឆ្នាំ ហើយកើតក្នុងទេវបុរី ។ ចំណែកក្នុង អបទានលោកពោលថា ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ចូឡបន្ថកតាបស នៅក្នុងហិមវន្តប្បទេស ជួបព្រះមានព្រះភាគក្នុងទីនោះ ហើយ បានធ្វើការបូជាដោយឆត្រផ្កា ។ កាលជនទាំង ២ នោះ អន្ទោលក្នុង ទេវតា និងមនុស្សនោះឯង ពេលវេលាកន្លងទៅមួយសែនកប្ប ។ តមក ព្រះសាស្តានៃយើងសម្រេចអភិសម្មាសម្ពោធិញ្ញាណហើយ ទ្រង់ញ៉ាំងធម្មចក្កៈ