គាថាព្រះភូតត្ថេរ

ក្បាលទី 42 · ទំព័រ 484

ពួកបុថុជ្ជន មិនដឹងថា ជរាមរណៈជាទុក្ខ ហើយជាប់ ចំពាក់ក្នុងឧបាទានក្ខន្ធណា អ្នកប្រាជមានស្មារតី បានកំណត់ដឹង ( នូវឧបាទានក្ខន្ធនោះ ) ថាជាទុក្ខ ហើយចម្រើនឈានក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរលើសលុប ជាងឈាន នោះឡើយ ។ បណ្ឌិតលុះលះបង់នូវតណ្ហា ដែលនាំមកនូវសេចក្តី ទុក្ខ ជាធម្មជាតផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ នាំមកនូវកិលេស ជាគ្រឿងនាំសត្វឲ្យយឺតយូរ និងសេចក្តីទុក្ខដូចជាឃ្នាប មានស្មារតី ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តី ត្រេកអរដ៏លើសលុបជាងឈាននោះឡើយ ។ បុគ្គលពាល់ត្រូវមគ្គ ដ៏ឧត្តមប្រកបដោយអង្គ ៤ ពីរដងដ៏ក្សេម ជាគ្រឿងជម្រះនូវកិលេស ទាំងអស់ ដោយបញ្ញា ជាអ្នកមានស្មារតី ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរ ដ៏ក្រៃលែងជាង ឈាននោះឡើយ ។ បុគ្គលចម្រើននូវសន្តិបទ ដែលឥតមានសោក ប្រាសចាកធូលី គឺកិលេស ឥតមានបច្ច័យតាក់តែង ជាគ្រឿងជម្រះ នូវកិលេសទាំងអស់ ផ្តាច់នូវចំណង គឺសញ្ញោជនៈ ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរ ដ៏ក្រៃលែង ជាងការចម្រើន នូវសន្តិបទនោះឡើយ ។ ផ្គរលាន់ក្នុងអាកាស ទទឹកភ្លៀង ពាសពេញ ដោយជុំវិញ ព្ធដ៏អាកាសក្នុងកាលណា កាលនោះ ភិក្ខុ ចូលទៅនៅក្នុងញកភ្នំ ចម្រើនឈាន រមែងមិនបាននូវសេចក្តី ត្រេកអរជាងឈាននោះឡើយ ។ ភិក្ខុអង្គុយក្បែរឆ្នេរស្ទឹងទាំងឡាយ ដ៏ដេរដាសដោយផ្កា មានផ្កាឈើក្នុងព្រៃដ៏វិចិត្រជាគ្រឿង ប្រដាប់ មានចិត្តល្អ ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរ ដ៏លើសលុប ជាងឈាននោះ ឡើយ ។ កាលបើភ្លៀងធ្លាក់ចុះ ក្នុងព្រៃស្ងាត់ ពេលយប់ ពួកសត្វ មានចង្កូមបន្លឺឡើង ចំណែកភិក្ខុចូលទៅកាន់ញកភ្នំ ហើយ