អដ្ឋកថា គាថាព្រះភូតត្ថេរ
ក្នុងនវកនិបាត គាថារបស់ព្រះភូតត្ថេរ មានពាក្យផ្តើមថា យទា ទុក្ខំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថ កើតក្នុងត្រកូលព្រាហ្មណ៍ បាន ឈ្មោះថា សេនកៈ ជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ជួបព្រះសាស្តា មានចិត្តជ្រះថ្លា ទើបសរសើរ ៤ គាថា មានន័យជាដើមថា ឧសភំ បវរំ ដូច្នេះ ។ ដោយបុញ្ញកម្មនោះ ទើបកុលបុត្តអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាកូនប្រុសរបស់សេដ្ឋីដែលមានទ្រព្យ សម្បត្តិច្រើន ក្បែរទ្វារនគរសាកេត បានឮថា សេដ្ឋីនោះមានទារកកើតហើយ ច្រើននាក់ តែត្រូវយក្ខមួយរូបចាប់ទំពាស៊ី ព្រោះការចងពៀរ តែសម្រាប់ កុមារនេះ ពួកភូតនាំគ្នាការពារ ព្រោះកុមារនេះជាអ្នកកើតក្នុងភពចុង ក្រោយ ។ ឯយក្ខទៅកាន់ទីបម្រើស្តេចវេស្សវ័ណហើយ មិនបានមកវិញឡើយ ក្នុង ថ្ងៃដាក់ឈ្មោះ ពួកញាតិទាំងឡាយបាននាំគ្នាដាក់ឈ្មោះទារកនេះថា ភូត ព្រោះ គិតថា កាលដាក់ឈ្មោះយ៉ាងនេះហើយ ពួកអមនុស្សនឹងអនុគ្រោះបរិហារ គ្រប់គ្រង ។ ដោយផលបុណ្យរបស់ខ្លួនឯង ទើបទារកនោះមិនមានអន្តរាយ ចម្រើនវ័យហើយ ។ ពាក្យថា ប្រាសាទ ៣ ខ្នង មានហើយដល់កុលបុត្ត នោះ ដូចគ្នានឹងសម្បត្តិរបស់យសកុលបុត្តដែលពោលហើយ ។ ទារកនោះដឹងក្តីហើយ កាលព្រះសាស្តាគង់នៅក្នុងនគរសាកេត ចូលទៅ កាន់វិហារ មួយអន្លើដោយឧបាសកទាំងឡាយ ស្តាប់ធម៌ក្នុងសម្នាក់របស់ ព្រះសាស្តា បាននូវសទ្ធា បួសហើយក្នុងគុហា ជិតស្ទឹងឈ្មោះអជករណី ចម្រើនវិបស្សនាមិ នយូរក៏ស