ព្រះកាឡុទាយិ
បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកឈើមានពណ៌ដូច រងើកភ្លើង ជិតផ្លែហើយ ជម្រុះស្លឹកចាស់ចោល ឈើទាំងនោះ រុងរឿង ដូចជាអណ្តាតភ្លើង បពិត្រព្រះអង្គមានព្យាយាមធំ កាល នេះ ជាកាលគួរបានចំណែកធម្មរសហើយ ។ ឈើទាំងឡាយ ជាទី រីករាយនៃចិត្ត មានផ្លែ ផ្សាយក្លិនសព្វទិស ដោយជុំវិញ ជម្រុះ ស្លឹកចាស់ចោល ប្រុងនឹងចេញផ្លែថ្មីទៀត បពិត្រព្រះអង្គមានព្យាយាម កាលនេះ ជាកាលគួរដើម្បីចេញទៅអំពីទីនេះ ។ បពិត្រព្រះអង្គ ដ៏ចម្រើន រដូវដែលមិនត្រជាក់ពេក មិនក្តៅពេក ជាសុខស្រួល គួរ ដើរទៅកាន់ផ្លូវឆ្ងាយបាន ពួកសក្យៈ និងពួកកោលិយៈ សូមជួប ព្រះអង្គ ដែលមានព្រះភក្ត្រ បែរត្រឡប់មកខាងក្រោយ កំពុងឆ្លង ស្ទឹងរោហិណី ។ អ្នកស្រែភ្ជួរស្រែ ដោយសេចក្តីប្រាថ្នា ព្រោះពូជ ដោយសេចក្តី ប្រាថ្នា ពួកឈ្មួញ អ្នករកទ្រព្យឆ្លងសមុទ្រ ដោយសេចក្តីប្រាថ្នា ។ ខ្ញុំព្រះអង្គ ឋិតនៅដោយសេចក្តីប្រាថ្នាណា សេចក្តីប្រាថ្នារបស់ខ្ញុំ ព្រះអង្គនោះ សូមឲ្យសម្រេច ។ អ្នកស្រែទាំងឡាយ ព្រោះពូជរឿយៗ ទេវរាជ បង្អុរភ្លៀងក៏រឿយៗ ពួកអ្នកស្រែ ភ្ជួរស្រែរឿយៗ ពួកអ្នកស្រែនោះនាំស្រូវចូលទៅកាន់ ដែនក៏រឿយៗ ។ ពួកស្មូមត្រាច់សូមរឿយៗ អ្នកម្ចាស់ទាន តែងឲ្យ ក៏រឿយៗ ពួកម្ចាស់ទានលុះឲ្យរឿយៗ ហើយ តែងទៅកាន់ឋានសួគ៌ ក៏រឿយៗ ដែរ ។ អ្នកប្រាជមានបញ្ញាដូចផែនដី កើតក្នុងត្រកូល ណា រមែងញ៉ាំងគូនៃបុរស ៧ ជួរ ក្នុងត្រកូលនោះឲ្យស្អាត ខ្ញុំព្រះអង្គ សម្គាល់ថា ( ព្រះមានព្រះភាគ ) ជាទេវតាប្រសើរជាងទេវតា អាច ( ធ្វើសត្វដទៃឲ្យស្អាតបាន ) ព្រោះអ្នកប្រាជមានព្រះនាមដ៏ ពិត កើតហើយអំពីព្រះអង្គ ។