អដ្ឋកថា ព្រះកាឡុទាយិ

ក្បាលទី 42 · ទំព័រ 502

ក្នុងទសកនិបាត គាថារបស់ព្រះកាឡុទាយិត្ថេរ មានពាក្យ ផ្តើមថា អង្គារិនោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កុលបុត្ត នេះកើតក្នុងផ្ទះនៃត្រកូល ក្នុងហង្សវតី កាលស្តាប់ធម្មទេសនារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុមួយរូប ក្នុងតំណែងជាអ្នកធ្វើត្រកូលឲ្យជ្រះថ្លា ទើបធ្វើកុសលកម្ម ប្រាថ្នាតំណែងនោះ ។ កុលបុត្តនោះធ្វើកុសលកម្មដរាបអស់ជីវិតហើយ អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ បដិសន្ធិក្នុងផ្ទះអមាត្យ ក្នុងនគរកបិលពស្តុនោះឯង ដំណាលគ្នានឹងបដិសន្ធិរបស់ព្រះពោធិសត្វនៃយើង ក្នុងគភ៌ព្រះមាតា កើត ក៏កើតក្នុងថ្ងៃតែមួយជាមួយព្រះពោធិសត្វដូចគ្នា ដូច្នោះ ក្នុងថ្ងៃនោះឯង ពួកញាតិ ក៏ឲ្យទារកនោះដេកលើកែប ដែលធ្វើដោយសំពត់សាច់ល្អ នាំទៅកាន់ទី បម្រើរបស់ព្រះពោធិសត្វ ។ ពិតហើយ សហជាត ៧ គឺដើមពោធិព្រឹក្ស ១ រាហុលមាតា ១ កំណប់ ទ្រព្យទាំងបួន ១ ដំរ្បី១ ១ សេះកណ្ឋកៈ ១ នាយឆន្ន ១ កាឡុទាយី ១ បាន កើតព្រមមួយអន្លើដោយព្រះពោធិសត្វ ព្រោះកើតក្នុងថ្ងៃជាមួយគ្នានោះឯង ។ ក្នុងថ្ងៃដាក់ឈ្មោះ ពួកញាតិនាំគ្នាដាក់ឈ្មោះថា ឧទាយី ព្រោះកើតក្នុងថ្ងៃ ដែលអ្នកនគរទាំងអស់ មានចិត្តត្រេកអរ តែព្រោះមានសម្បុរខ្មៅបន្តិច ទើប ប្រាកដឈ្មោះថា កាឡុទាយី ។ កាឡុទាយីនោះ ជាសម្លាញ់លេងដីជាមួយនឹង ព្រះពោធិសត្វ រហូតដល់ធំចម្រើនវ័យ ។ ក្នុងកាលក្រោយមក កាលព្រះលោកនាថ ចេញមហាភិន្រេស្កមណ៍ សម្រេចសព្វព្ញាុតញ្ញាណតាមលំដាប់ ទ្រង់ប្រកាសធម្មចក្រដ៏បវរ ឲ្យប្រព្រឹត្ត ទៅហើយ ទ្រង់អាស្រ័យក្រុងរាជគ្រឹះ គង់នៅក្នុងវត្តវេឡុវនមហាវិហារ ព្រ