ព្រះឯកវិហារិយត្ថេរ
ក្បាលទី 42 · ទំព័រ 523
គាថារបស់ព្រះឯកវិហារិយត្ថេរ មានពាក្យផ្តើមថា បុរតោ បច្ឆតោ វាបិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគ ព្រះនាមកស្សបៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា មានសេចក្តី ជ្រះថ្លា បួសហើយ ចូលកាន់ព្រៃ ដោយស្ងប់ស្ងាត់ ។