ព្រះមហាកប្បិន

ក្បាលទី 42 · ទំព័រ 536

គាថារបស់ព្រះមហាកប្បិនត្ថេរ មានពាក្យផ្តើមថា អនាគតំ យោ បដិកច្ច បស្សតិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះមហា កប្បិនត្ថេរនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរហង្សវតី ដល់នូវភាពជា អ្នកដឹងក្តីហើយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ តាំងភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈថា ជាកំពូលជាងភិក្ខុទាំងឡាយ ខាង ឲ្យឱវាទដល់ភិក្ខុ ទើបធ្វើបុញ្ញាធិការដែលជាហេតុបានតំណែងនោះ ហើយ ប្រាថ្នាតំណែងនោះ ។