អដ្ឋកថា ព្រះមហាកប្បិន

ក្បាលទី 42 · ទំព័រ 536

កុលបុត្តនោះបំពេញកុសលក្នុងភពនោះ ដរាបដល់អស់ជីវិត អន្ទោល ទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងសាសនាព្រះសម្ពុទ្ធព្រះនាមកស្សបៈ កើតក្នុងផ្ទះមានត្រកូល ក្នុងក្រុងពារាណសី ដល់នូវភាពជាអ្នកដឹងក្តីហើយ បានជាប្រធានបុរស ១០០០ នាក់ រួមគ្នាសាងមហាបរិវេណ ដែលប្រកបដោយ បន្ទប់ ១០០០ ជនទាំងអស់នោះ ធ្វើកុសលដរាបដល់អស់ជីវិត មួយ អន្លើដោយបុត្ត និងភរិយា មានឧបាសកនោះជាប្រធាន ទៅកើតក្នុងទេវលោក អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ អស់មួយពុទ្ធន្តរ ។ ក្នុងមនុស្សទាំងនោះ មុនព្រះសាស្តានៃយើង ទ្រង់កើតឡើងនោះឯង បុរសជាប្រធាន កើតឡើងក្នុងព្រះរាជវាំង ក្នុងនគរឈ្មោះកុក្កុដៈ ក្នុងបច្ចន្ត- ប្បទេស មានឈ្មោះថា កប្បិន ។ ពួកបុរសដ៏សេស កើតក្នុងត្រកូលអមាត្យ ក្នុងនគរនោះឯង លុះព្រះរាជ បិតាសោយទិវង្គតទៅ កប្បិនកុមារទ្រង់បានទទួលស្វេតច្ឆត្រ ជាព្រះបាទ មហាកប្បិន ។ ព្រះបាទមហាកប្បិននោះ ទ្រង់ដាក់ព្រះហបឫទ័យក្នុងការសិក្សា ទើបទ្រង់បញ្ជូនទូតទៅតាមទ្វារទាំង ៤ ដោយរួសរាន់អំពីព្រលឹមថា ពួកអ្នក ឃើញអ្នកចេះដឹងក្នុងទីណា ចូរត្រឡប់អំពីទីនោះ មកប្រាប់យើង ។ សម័យនោះ ព្រះសាស្តានៃយើងទ្រង់កើតក្នុងលោកហើយ ទ្រង់ អាស្រ័យក្រុងសាវត្ថីគង់នៅ ។ ក្នុងកាលនោះ ពួកឈ្មួញអ្នកក្រុងសាវត្ថី នាំ ទំនិញដែលធ្វើក្នុងក្រុងសាវត្ថី ទៅកាន់កុក្កដនគរលក់នូវទំនិញហើយ គិតថា ពួកយើងនឹងចូលគាល់ព្រះរាជា ហើយនាំគ្នាកាន់បណ្ណាការទៅ ក្រាបទូល ដល់ព្រះរាជា ។