ព្រះចូឡបន្ថក

ក្បាលទី 42 · ទំព័រ 557

គាថារបស់ព្រះចូឡបន្ថកត្ថេរ មានពាក្យផ្តើមថា ទន្ធា មយ្ហំ គតិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ ពាក្យដែលគួរពោលទាក់ទងដោយការកើត បានពោលហើយក្នុងរឿង មហាបន្ថកៈ ក្នុងអដ្ឋកនិបាត ឯការប្លែកគ្នាមានដូចតទៅនេះ ព្រះមហាបន្ថកត្ថេរសម្រេចអរហត្តហើយ នៅសម្ងំដោយសេចក្តីសុខ ដែលកើតអំពីអរហត្តផល គិតថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញអាចឲ្យចូឡបន្ថកៈ តាំងនៅក្នុងសេចក្តីសុខយ៉ាងនេះ ។