អដ្ឋកថា ព្រះកប្ប

ក្បាលទី 42 · ទំព័រ 575

គាថារបស់ព្រះកប្បត្ថេរ មានពាក្យផ្តើមថា នានាកុលមលសម្បុណ្ណោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះ សម្ពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូលដែលសម្បូរ ដោយទ្រព្យសម្បត្តិច្រើន អំណឹះអត់អំពីបិតាទៅដល់ នូវភាពជាអ្នកដឹងក្តី ហើយ សម្បូរដោយកប្បព្រឹក្ស ដោយសំពត់ដែលវិចិត្រដោយពណ៌ច្រើន ពណ៌ ដោយអាភរណៈច្រើនប្រភេទ ដោយកែវមណីច្រើនប្រភេទ និងដោយ កម្រងផ្កាច្រើនប្រភេទជាដើម ហើយបូជាស្តូបរបស់ព្រះសាស្តា ដោយ ដើមកប្បព្រឹក្ស ។ ដោយបុញ្ញកម្មនោះ កុលបុត្រនោះអន្ទោលទៅក្នុងទេវតានិ ងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងរាជត្រកូលដែលដល់ព្រមដោយគ្រឿង ប្រដាប់ក្នុងមគធរដ្ឋ លុះព្រះបិតាសោយទិវង្គតហើយ ទ្រង់តាំងនៅក្នុង រាជសម្បត្តិ ហើយទ្រង់ជាអ្នកត្រេកអរច្រើនក្នុងកាមទាំងឡាយពន់ប្រមាណ ។ ព្រះសាស្តា ទ្រង់ចេញអំពីមហាករុណាសមាបត្តិ ទ្រង់ប្រមើលមើល សត្វលោក ឃើញកុលបុត្តនោះមកប្រាកដក្នុងសំណាញ់ញាណហើយ ទ្រង់ ពិចារណាថា តើនឹងមានអ្វីហ្ន៎ ដូច្នេះ ទ្រង់ជ្រាបថា ព្រះរាជាអង្គនេះ បាន ស្តាប់អសុភកថាក្នុងសម្នាក់របស់តថាគតហើយ នឹងជាអ្នកមានចិត្តប្រាសចាក តម្រេកក្នុងកាមទាំងឡាយ ទ្រង់បួសហើយ នឹងបានសម្រេចអរហត្ត ដូច្នេះ ហើយ ទ្រង់យាងទៅក្នុងទីនោះតាមអាកាស ហើយត្រាស់អសុភកថាដល់ព្រះរាជា អង្គនោះ ដោយគាថាទាំងនេះថា កាយដ៏ពេញដោយមន្ទិល មានចំណែកផ្សេងៗ កើតក្នុងរណ្តៅ លាមកធំ គឺផ្ទៃមាតា ដូចជ្រាំចាស់ដែលអាប់អួយូរ ឬដូចបូសធំ ដំប