ព្រះឧបសេនវង្គន្តបុត្ត
ក្បាលទី 42 · ទំព័រ 588
គាថារបស់ព្រះឧបសេនវង្គន្តបុត្តត្ថេរ មានពាក្យផ្តើមថា វិវិត្តំ អប្បនិគ្ឃោសំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កុលបុត្ត នេះ កើតក្នុងផ្ទះមានត្រកូល ក្នុងហង្សវតីនគរ លុះចម្រើនវ័យហើយ ទៅ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ នៃភិក្ខុទាំងឡាយ ដែលនាំសេចក្តីជ្រះថ្លាមកឲ្យបុគ្គល ជុំវិញ ទើបធ្វើបុញ្ញាធិការក្នុងសម្នាក់ព្រះសាស្តា ហើយប្រាថ្នាតំណែងនោះ បំពេញតែកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតា និងមនុស្សទាំង