អដ្ឋកថា ព្រះឧបសេនវង្គន្តបុត្ត

ក្បាលទី 42 · ទំព័រ 589

ឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទៃព្រាហ្មណីឈ្មោះរូបសារី ក្នុងនាលកគ្រាម មានឈ្មោះថា ឧបសេន ។ ឧបសេនចម្រើនវ័យហើយ រៀនត្រៃវេទចប់ហើយ ស្តាប់ធម៌ក្នុងសម្នាក់ របស់ព្រះសាស្តា បាននូវសទ្ធាហើយចេញបួស មានវស្សា ១ បានឲ្យ កុលបុត្តម្នាក់ឧបសម្បទាក្នុងសម្នាក់របស់ខ្លួន ដោយគិតថា អញនឹងញ៉ាំង បន្ទប់នៃព្រះអរិយៈឲ្យចម្រើន ដូច្នេះហើយ ទៅកាន់សម្នាក់របស់ព្រះសាស្តា មួយអន្លើដោយកុលបុត្តនោះ ព្រះសាស្តាទ្រង់ជ្រាបថា ភិក្ខុដែលមិនទាន់មាន វស្សានោះ ជាសទ្ធិវិហារិករបស់ព្រះថេរៈ ទើបទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកវិលមកដើម្បីការមានបរិស័ទច្រើនឆាប់ពេកណាស់ ទើបគិតថា ឥឡូវនេះ អាត្មាអញត្រូវព្រះសាស្តាតិះដៀលព្រោះបរិស័ទ ណ្ហើយចុះ អញ នឹងអាស្រ័យបរិស័ទនោះឯង ឲ្យព្រះសាស្តាទ្រង់សរសើរ ដូច្នេះហើយ ទើប បំពេញវិបស្សនាមិ នយូរបុន្មានក៏សម្រេចអរហត្ត សមដូចគាថាព័ន្ធដែល លោកពោលក្នុងអបទានថា ខ្ញុំចូលទៅគាល់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះអង្គជា ឆ្នើមក្នុងលោក អង់អាចជាងនរៈ ប្រសើរជាងនរៈ ដែលទ្រង់គង់ នៅក្នុងញកភ្នំ ។ គ្រានោះ ខ្ញុំបានឃើញផ្កាកណិការរីក ក៏កាច់ ផ្កានោះត្រង់ទង យកមកធ្វើប្រដាប់លើឆត្រហើយ បង្អោនចូលទៅ ថ្វាយព្រះសម្ពុទ្ធ ។ ទាំងបានថ្វាយចង្ហាន់បិណ្ឌបាត ជាភោជន ដ៏ល្អឧត្តម ញ៉ាំងសមណៈ ៨ អង្គ គម្រប់ ៩ នឹងព្រះសម្ពុទ្ធ ឲ្យឆាន់ស្កប់ស្កល់ក្នុងទីនោះ ។ ព្រះសយម្ភូ មានព្យាយាមធំ ព្រះអង្គប្រសើរ ទ្រង់អនុមោទនាចំពោះការថ្វាយឆត្រ និងការថ្វាយ ចង្ហាន់ដ៏ប្រសើរនេះថា ដោយចិត្តជ្រះថ្លានោះ បុគ្គលនេះ នឹងបានទទួលសម្បត្តិ គឺ នឹងបានគ្រប់គ្រងទេវរាជ្យ ជាធំជាងទេវតាអស់ ៣០ ដង ។ នឹង បានជាស្តេចចក្រពត្ត