ព្រះគោតមត្ថេរ
ក្បាលទី 42 · ទំព័រ 603
គាថារបស់ព្រះគោតមត្ថេរ មានពាក្យផ្តើមថា វិជានេយ្យ សកំ អត្ថំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះ សម្ពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ មុនការកើតឡើងនៃព្រះមានព្រះភាគនៃយើងទាំងឡាយ កើតក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ ក្នុងនគរសាវត្ថី ចម្រើនវ័យហើយ ជាអ្នកចប់ត្រៃវេទ រៀននូវវិធី ក្នុងការនិយាយ កាលមិនមានអ្នកដទៃដែលមានវាទៈក្រៃលែងជាងវាទៈរបស់ ខ្លួន ក៏ត្រាច់ធ្វើនូវការលើកវាទៈ ប្រកួតប្រជែងពាក្យសម្តី ជាមួយមនុស្ស នោះៗ រឿយៗ ទៅ ។