ព្រះសុនីតត្ថេរ

ក្បាលទី 42 · ទំព័រ 640

គាថារបស់ព្រះសុនីតត្ថេរ មានពាក្យផ្តើមថា នីចេ កុលម្ហិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ អន្ទោល ទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងចន្លោះកាលនៃព្រះពុទ្ធ កើតក្នុងផ្ទះ មានត្រកូល ចម្រើនវ័យហើយ ខ្វល់ខ្វាយក្នុងការលេង ជាមួយបុគ្គលពាល ទាំងឡាយ ត្រាច់ទៅ ឃើញព្រះបច្ចេកពុទ្ធមួយអង្គ កំពុងត្រាច់បិណ្ឌបាត ក្នុងស្រុក ទើបជេរថា ការដែលលោកបិទបាំងកាយ ដូចមានដំបៅពេញខ្លួន ហើយត្រាច់ភិក្ខាចារមានប្រយោជន៍អ្វី លោកគួររកស៊ីចិញ្ចឹមជីវិតដោយកសិកម្ម និងពាណិជ្ជកម្មជាដើម មិនមែនឬ បើលោកធ្វើការងារទាំងនោះមិនបាន ក៏ចូរ ចិញ្ចឹមជីវិត ដោយការជញ្ជូនបស្សាវៈ និងឧច្ចារៈជាដើមគ្រប់ៗ ផ្ទះចេញទៅ ខាងក្រោយសឹមមកបោសដី ។