អដ្ឋកថា ព្រះសុនីតត្ថេរ
ព្រោះកម្មនោះ ទើបកុលបុត្តនោះឆេះក្នុងនរក ដោយវិបាកនៃកម្មនោះ សូម្បីមកកើតក្នុងមនុស្សលោក ក៏កើតក្នុងត្រកូលអ្នកចាក់សំរាម ចិញ្ចឹមជីវិត ដោយការចាក់សំរាមច្រើនរយជាតិ ។ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលនៃ អ្នកចាក់សំរាមទៀត ធ្វើការងារចិញ្ចឹមជីវិត ដោយការលាងឧច្ចារៈ មិនបាន សូម្បីតែអាហារនិងសំពត់ស្លៀក ។ ក្នុងកាលតមក ព្រះមានព្រះភាគ ទ្រង់ចូលមហាករុណាសមាបត្តិដែល ព្រះពុទ្ធទ្រង់ធ្លាប់ប្រព្រឹត្តមក ចេញអំពីសមាបត្តិនោះហើយ ទ្រង់ប្រមើលមើល សត្វលោកដោយពុទ្ធចក្ខុ ទ្រង់ឃើញធម៌ដែលជាឧបនិស្ស័យនៃអរហត្តដែល រុងរឿងខាងក្នុងហទយៈរបស់សុនីតៈ ដូចប្រទីបឆេះសន្ធោសន្ធៅក្នុងឆ្នាំង ដូច្នោះ ។ កាលរាត្រីអស់ហើយ ត្រង់ស្លៀកស្បង់អំពីព្រលឹម កាន់បាត្រ និងចីវរ ចោមរោមដោយភិក្ខុសង្ឃ ត្រាច់បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ យាងទៅ តាមវិថីដែលសុនីតៈធ្វើកម្ម គឺលាងជម្រះឧច្ចារៈ ។ ឯសុនីតៈ ធ្វើឧច្ចារៈ និងសំរាម និងកាកសំណល់អាហារជាដើមក្នុងទីនោះ ៗ ឲ្យជាគំនរ ហើយដាក់ក្នុងល្អីរែកចេញទៅ ឃើញព្រះសាស្តាចោមរោម ដោយភិក្ខុសង្ឃកំពុងយាងមក មានចិត្តត្រេកអរ និងច្របូកច្របល់ កាលមិន មានផ្លូវគេចចេញ ទើបដាក់អម្រែកក្បែរជញ្ជាំងផ្ទះ ឈរក្បែរជញ្ជាំង ផ្គង អញ្ជលីបព្ចោញខ្លួនត្រឹមពាក់កណ្តាល ។ អាចារ្យពួកខ្លះពោលថា សុនីតៈ បំណងនឹងចៀសចេញទៅតាមប្រហោងជញ្ជាំងក៏មាន ។ ព្រះសាស្តាយាងទៅក្បែរ ទ្រង់ព្រះតម្រិះថា សុនីតៈនេះ សរសើរ តថាគត ជាបុគ្គលត្រូវកុសលមូលដាស់តឿន ក្នុងទីចំពោះមុខ ក៏នៅខ្មាស ព្រោះមានជាតិ និងកម្មអាក្រក់ ណ្ហើយចុះ តថាគតនឹងឲ្យកុលបុត្តនេះកើត នូវសេចក្តីអាចហាន ដូច្នេះ ទើបត្រាស់ហៅថា សុនីតៈ ដោយព្រះសូរសៀង ដូចសំឡេងព្