គាថាព្រះសោណកោឡិវិសត្ថេរ

ក្បាលទី 42 · ទំព័រ 650

ថេរគាថា តេរសកនិបត ៣ ព្រះសោណៈណា ជាអ្នកប្រសើរ ល្បីក្នុងដែនអង្គៈ ព្រះសោណៈ នោះ ជាអ្នកប្រសើរ ក្នុងធម៌ទាំងឡាយ បានដល់នូវត្រើយ នៃទុក្ខ ក្នុងថ្ងៃនេះ ។ ភិក្ខុកាត់នូវសំយោជនៈ ( ខាងក្រោម ) ៥ ផង លះបង់នូវសំយោជនៈ ( ខាងលើ ) ៥ ផង ចម្រើននូវឥន្ទ្រិយ ៥ តទៅទៀតផង ជាអ្នកកន្លងនូវធម៌ជាគ្រឿងជាប់ចំពាក់ ៥ យ៉ាងផង ទើបហៅថា អ្នកឆ្លងនូវអន្លង់បាន ។ សីល សមាធិ និងបញ្ញា នៃភិក្ខុ អ្នកមានមានះដូចបបុស ជាអ្នកប្រមាទ មានសេចក្តីប្រាថ្នាខាងក្រៅ រមែងមិនដល់នូវការពេញលេញឡើយ ។ ព្រោះថា អំពើណាដែល ត្រូវធ្វើ អំពើនោះ ពួកភិក្ខុណាបោះបង់ចោល ត្រឡប់ធ្វើអំពើដែល មិនត្រូវធ្វើវិញ អាសវៈទាំងឡាយ នៃពួកភិក្ខុទាំងនោះ ដែលជាអ្នក មានមានះដូចបបុស ជាអ្នកប្រមាទ រមែងចម្រើនឡើង ។ លុះតែ កាយគតាសតិ ភិក្ខុទាំងឡាយណា ប្រារព្ធល្អជានិច្ច ភិក្ខុទាំងឡាយ នោះ ជាអ្នកមានកិរិយាធ្វើរឿយៗ ក្នុងអំពើដែលត្រូវធ្វើ មិនសេព នូវអំពើដែលមិនត្រូវធ្វើ អាសវៈទាំងឡាយ នៃភិក្ខុទាំងឡាយមាន ស្មារតី ជាអ្នកដឹងខ្លួន រមែងដល់នូវសេចក្តីវិនាសទៅ ។ ផ្លូវត្រង់ ព្រះសាស្តាបានប្រាប់ហើយ អ្នកទាំងឡាយចូរដើរទៅចុះ កុំត្រឡប់ វិញឡើយ កុលបុត្រគប្បីដាស់តឿនខ្លួនដោយខ្លួនឯង គប្បី ( នាំខ្លួន ) ទៅកាន់ព្រះនិព្វាន ។ កាលខ្ញុំប្រារព្ធសេចក្តីព្យាយាម យ៉ាងតឹងរឹុង ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គមានចក្ខុ ទ្រង់បាន សម្តែងធម៌ ធ្វើនូវសេចក្តីឧបមាដោយពិណ ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគនោះ ក៏ត្រេកអរក្នុងព្រះពុទ្ធសាសនា បាន ញ៉ាំងសមថៈឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម វិជ្ជាទាំង ៣ ខ្ញុំបានដល់ហើយ ដោយលំដាប់ ព្រះពុទ្ធសាស