គាថាព្រះរេវតត្ថេរ

ក្បាលទី 42 · ទំព័រ 672

ខ្ញុំចេញចាកផ្ទះចូលកាន់ផ្នួស ក្នុងកាលណា កាលណោះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះមិនប្រសើរ ដែលប្រកបដោយទោស ទេ ។ ក្នុងចន្លោះកាលដ៏វែងនេះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះថា ពួកសត្វទាំងនេះចូរលំបាកចុះ ចូរស្លាប់ចុះ ចូរដល់នូវសេចក្តីទុក្ខចុះ ដូច្នេះទេ ។ បុន្តែខ្ញុំធ្លាប់នឹកនូវមេត្តា រកប្រមាណមិនបាន ដែលបាន ចម្រើនល្អហើយ បានសន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់ សម្តែងហើយ ។ ខ្ញុំមានសត្វទាំងពួងជាមិត្រ មានសត្វទាំងពួងជា សម្លាញ់ ជាអ្នកអនុគ្រោះដល់សត្វទាំងពួង បានចម្រើននូវមេត្តា ចិត្ត ត្រេកអរក្នុងការមិនបៀតបៀនសព្វកាល ។ ខ្ញុំត្រេកអរចំពោះ ចិត្ត ដែលមិនងីកងាក មិនកម្រើក ខ្ញុំចម្រើនព្រហ្មវិហារធម៌ ដែល ព្រះអរិយៈជាបុរសមិនថោកទាបគប់រកហើយ ។ សាវ័ករបស់ ព្រះសម្មាសម្ពុទ្ធ ដល់នូវឈានមិនមានវិតក្ក រមែងជាអ្នកប្រកបដោយ តុណ្ហីភាពដ៏ប្រសើរ ក្នុងខណៈនោះ ។ ភ្នំថ្មមិនកម្រើក តាំង នៅស៊ប់ យ៉ាងណាមិញ ភិក្ខុរមែងមិនញាប់ញ័រដូចជាភ្នំ ព្រោះអស់ ទៅនៃមោហៈ ក៏យ៉ាងនោះដែរ ។ សប្បុរសមិនមានទីទួល គឺកិលេស អ្នកស្វែងរកនូវសេចក្តីស្អាតជានិច្ច ទុកជាមានបាបបន្តិចបន្តួច បុន ចុងរោមកន្ទុយសត្វ ក៏ប្រាកដដូចជាបុនមេឃ ។ នគរជាទីបំផុតនៃ ដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ខាងក្រៅ យ៉ាងណាមិញ អ្នកទាំងឡាយ ចូរគ្រប់គ្រងខ្លួនយ៉ាងនោះ ខណៈកុំកន្លងនូវ អ្នកទាំងឡាយឡើយ ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិន ត្រេកអរនឹងការរស់នៅទេ ខ្ញុំរង់ចាំតែកាល ( បរិនិព្វាន ) បុណ្ណោះ ដូចអ្នកស៊ីឈ្នួល ទន្ទឹងតែអស់ថ្ងៃ ។