អដ្ឋកថា គាថាព្រះរេវតត្ថេរ
ក្នុងចុទ្ទសកនិបាត គាថារបស់ព្រះរេវតត្ថេរ មានពាក្យផ្តើម ថា យទា អហំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ គាថារបស់ព្រះថេរៈអង្គនេះ មានមកហើយក្នុងឯកនិបាតខាងដើមក៏ពិត តែក្នុងឯកនិបាត លោកសម្តែងត្រឹមតែដាស់តឿនស្មារតីដល់ក្មួយៗ របស់លោក ព្រោះដូច្នោះ ទើបគាថានោះ លោកសង្គ្រោះក្នុងឯកនិបាត តែគាថាទាំងនេះ លោកប្រកាសដល់បដិបទា ចាប់តាំងពីព្រះថេរៈបួសហើយ រហូតដល់បរិនិព្វាន ទើបលើកមកក្នុងចុទ្ទសកនិបាតនេះ ។ ក្នុងសេចក្តីនោះ អត្ថុប្បត្តិហេតុបានពោលក្នុងឯកនិបាតនោះហើយ ។ តែការប្លែកគ្នាមានដូចតទៅ បានឮថា ព្រះថេរៈសម្រេចអរហត្តហើយ ទៅកាន់ ទីឧបដ្ឋាកព្រះសាស្តានិ ងរបស់ព្រះមហាថេរៈមានព្រះធម្មសេនាបតី ជាដើម ម្តងម្កាល នៅក្នុងទីនោះ ពីរបីថ្ងៃ ហើយត្រឡប់មក នៅក្នុងព្រៃ គគីរនោះឯង សម្ងំនៅដោយសេចក្តីសុខ ដែលកើតអំពីផលសមាបត្តិ និង ដោយព្រហ្មវិហារធម៌ ។ កាលវេលាកន្លងទៅដោយអាការយ៉ាងនេះ ព្រះថេរៈក៏ចាស់ទៅតាម លំដាប់ ថ្ងៃមួយ ទៅកាន់ទីបម្រើព្រះពុទ្ធក្នុងរវាងផ្លូវ បានសម្រាកក្នុងព្រៃ មិនឆ្ងាយអំពីក្រុងសាវត្ថី ។ ដោយសម័យនោះ ពួកចោរធ្វើនូវការប្លន់ក្នុងនគរ ត្រូវមនុស្សអ្នករក្សានគរដេញតាម នាំគ្នាគេចទៅ បោះបង្វិចទ្រព្យដែលលួច មកក្បែរព្រះថេរៈ ។ ពួកមនុស្សដេញតាម ឃើញភណ្ឌៈក្នុងទីជិតព្រះថេរៈ ទើបចងព្រះថេរៈហើយនាំទៅ ដោយគិតថាជាចោរ ទើបបង្ហាញដល់ព្រះរាជា ថា បពិត្រព្រះអង្គ បុរសនេះជាចោរ ។ ព្រះរាជាត្រាស់ឲ្យលែងព្រះថេរៈ ហើយត្រាស់សួរថា បពិត្រលោកម្ចាស់ លោកម្ចាស់ធ្វើចោរកម្មឬ ទោះបីមិន បានធ្វើកម្មនោះ តាំងអំពីកើតមក ដើម្បីសម្តែងថា លោកមិនបានធ្វើកម្មនោះ តាំងអំពីបួសមក ព្រោ