ព្រះគោទត្តត្ថេរ

ក្បាលទី 42 · ទំព័រ 688

គាថារបស់ព្រះគោទត្តត្ថេរ មានពាក្យផ្តើមថា យថាបិ ភទ្ទោ អាជញ្ញោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើត ក្នុងត្រកូលឈ្មួញរទេះ ក្នុងក្រុងសាវត្ថី មានឈ្មោះថា គោទត្ត ។