អដ្ឋកថា ព្រះគោទត្តត្ថេរ
ចម្រើន វ័យហើយ កាលបិតាស្លាប់ហើយ ប្រមូលទ្រព្យ យករទេះ ៥០០ ដាក់ទំនិញ ត្រាច់ទៅមកៗ ចិញ្ចឹមជីវិត ដោយការលក់ដូរ ធ្វើបុណ្យតាមកម្លាំងសម្បត្តិ ។ ថ្ងៃមួយ កាលគោដែលទឹមត្រង់នឹមមិនអាចអូសរទេះទៅ បានលុត ជង្គង់ក្នុងរវាងផ្លូវ កាលពួកមនុស្ស មិនអាចឲ្យគោនោះក្រោកឡើងបាន ទើប គាត់ទៅឯង ចាក់គោនោះត្រង់កន្ទុយដ៏ខ្លាំងក្លា គោក្រោធថា បុរសនេះ ជា អសប្បុរស មិនដឹងអញមានកម្លាំង ឬមិនមានកម្លាំង ទើបចាក់អញយ៉ាង ខ្លាំង ទើបជេរដោយភាសាមនុស្ស តាមចំណង់ថា នែគោទត្តដ៏ចម្រើន អញ មិនសំចៃកម្លាំងរបស់ខ្លួន អស់កាលមានប្រមាណបុណ្ណេះ នាំភារៈរបស់ឯង ទៅ តែថ្ងៃនេះ ឯងបៀតបៀនអញដែលកំពុងដួលចុះ ព្រោះមិនមានកម្លាំង ណ្ហើយចុះ អញងាប់អំពីអត្តភាពនេះហើយ សូមជាសត្រូវ អាចបៀតបៀន ឯងក្នុងទីដែលអញកើតហើយចុះ ។ គោទត្តបានស្តាប់ដូច្នោះ គិតថា ប្រយោជន៍អ្វី ដោយការបៀតបៀន សត្វទាំងឡាយ ហើយចិញ្ចឹមជីវិតនេះ កើតនូវសេចក្តីសង្វេគ លះនូវសម្បត្តិ ទាំងអស់ បួសក្នុងសម្នាក់របស់ព្រះមហាថេរៈមួយរូប បំពេញវិបស្សនា មិន យូរបុន្មានក៏សម្រេចអរហត្ត នៅដោយសេចក្តីសុខ ដែលកើតអំពីសមាបត្តិ ។ ថ្ងៃមួយ កាលសម្តែងធម៌ដល់ពួកព្រះអរិយៈ ដែលជាគ្រហស្ថផង បព្វជិត ផង ដែលចូលទៅរកលោក ទាក់ទងដោយលោកធម៌ ទើបពោលគាថាទាំងនេះ ថា គោអាជានេយ្យដ៏ចម្រើន ដែលបុគ្គលទឹមហើយក្នុងនឹម ជាសត្វ នាំទៅនូវធុរៈ ទុកជាម្ចាស់ញាំញីដោយភារៈ ដ៏លើសលុបក៏ដោយ ក៏មិនរលាស់ចោល នូវនឹមដែលម្ចាស់ទឹមឡើយ យ៉ាងណាមិញ បុគ្គលទាំងឡាយណា ឆ្អែតហើយដោយប្រាជ្ញា ដូចជាសមុទ្រ ដែលឆ្អែតហើយដោយទឹក បុគ្គលទាំងឡាយនោះ រមែងមិនមើលងាយ នូវពួកជនដទៃ ដូចជាបុគ្គលមានធម៌ដ៏ប្រសើរ មិនមើលងាយ នូវសត្វទាំងឡាយ ក៏យ៉ាងនោះដ