អដ្ឋកថា គាថាព្រះអញ្ញាកោណ្ឌញ្ញ

ក្បាលទី 42 · ទំព័រ 704

ថេរគាថា សោឡសកនិបត ៣ ក្នុងសោឡសកនិបាត គាថារបស់ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ មានពាក្យ ផ្តើមថា ឯស ភិយ្យោ បសីទាមិ ដូច្នេះ ។ រឿងរ៉ាវរបស់ព្រះថេរៈ មាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កុលបុត្ត នេះកើតក្នុងត្រកូលគហបតីមហាសាល ក្នុងហង្សវតីនគរ ដល់នូវភាពជាអ្នកដឹង ក្តីហើយ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ នៃភិក្ខុដែលជារត្តញ្ញូ ក្នុងធម៌ដែល ខ្លួនបានជាដំបូងក្នុងព្រះសាសនា ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបបំពេញ មហាទាន ឲ្យប្រព្រឹត្តទៅអស់ ៧ ថ្ងៃ ដល់ព្រះសាស្តា ដែលមានភិក្ខុមួយសែន រូបជាបរិវារ ហើយតាំងសេចក្តីប្រាថ្នា ។ ឯព្រះសាស្តា ទ្រង់ឃើញភាពដែល កុលបុត្តនោះមិនមានអន្តរាយ ទើបព្យាករសម្បត្តិដែលកើតឡើង ។ កុលបុត្ត នោះ បំពេញនូវបុណ្យដរាបដល់អស់ជីវិត កាលព្រះសាស្តាបរិនិព្វានហើយ កាលមហាជនកំពុងសាងចេតិយ កុលបុត្តនោះ សាងផ្ទះកែវខាងក្នុងចេតិយ និងឲ្យសាងគោមភ្លើងកែវ មានតម្លៃ ១ ពាន់កហាបណៈព័ទ្ធជុំវិញចេតិយ ។ កុលបុត្តនោះ ធ្វើបុណ្យយ៉ាងនេះហើយ ចុតិអំពីអត្តភាពនោះ អន្ទោល ទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាម វិបស្សី កើតជាកុដុម្ពិកៈ មានឈ្មោះថា មហាកាល ចាត់ចែងបាយាសអំពី ទឹកដោះ មិនប្រើទឹក ដោយអង្ករនៃស្រូវសាលី ដែលខ្លួនហែកដង្ញើមស្រូវក្នុង ស្រែប្រមាណ ៨ ករីស ទើបដាក់ទឹកឃ្មុំ សប្បិ ស្ករក្រាមជាដើមក្នុងបាយាស នោះ ហើយបានថ្វាយសង្ឃ មានព្រះពុទ្ធជាប្រធាន ។