ព្រះឧទាយិត្ថេរ
មនុស្សទាំងឡាយ តែងនមស្ការ នូវព្រះសម្ពុទ្ធ ដែល ទ្រង់មានព្រះជាតិជាមនុស្ស ទ្រង់បានបង្វឹកព្រះអង្គត្រឹមត្រូវឥតមាន ឆ្គង មានព្រះហបឫទ័យខ្ជាប់ខ្ជួន ទ្រង់ប្រព្រឹត្តក្នុងគន្លងដ៏ប្រសើរ ទ្រង់ ពេញព្រះហបឫទ័យ ចំពោះឈានជាគ្រឿងស្ងប់ចិត្ត ព្រះអង្គបាន ដល់នូវត្រើយ នៃធម៌ទាំងពួង ទ្រង់ឆ្លងរំលងនូវសំយោជនៈទាំងពួង ហើយ ទ្រង់ ( ចេញផុត ) ចាកព្រៃ គឺកិលេស ស្តេចមកដល់ ព្រះនិព្វានហើយ ទ្រង់ពេញព្រះហបឫទ័យក្នុងការចេញចាកកាម ទាំងឡាយ ដូចមាសចេញផុតចាកធាតុថ្មហើយ ទោះបីពួកទេវតា ក៏នមស្ការព្រះអង្គដែរ ពាក្យដូច្នេះនេះ ខ្ញុំព្រះអង្គបានស្តាប់ ( ក្នុង សម្នាក់ ) នៃព្រះអរហន្ត ឯព្រះសម្ពុទ្ធទ្រង់ព្រះនាមថា នាគនោះឯង ព្រះអង្គរុងរឿងក្រៃពេក ដូចភ្នំហិមពាន្តដែលរុងរឿង កន្លងនូវពួក ភ្នំឯទៀត ព្រះអង្គមានព្រះនាមពិតប្រាកដ ប្រសើរបំផុត ជាងជន ទាំងពួង ដែលមាននាមថានាគដែរ ខ្ញុំនឹងថ្លែងនូវពុទ្ធនាគ ដល់អ្នក ទាំងឡាយ ព្រះពុទ្ធនាគនោះ មិនធ្វើនូវអំពើអាក្រក់ឡើយ ។ សោរច្ចៈ និងអវិហឹសា ទាំងពីរនោះ ជាបាទា ( ខាងមុខ ) របស់ព្រះពុទ្ធនាគ ។ សតិ និងសម្បជញ្ញៈ ទាំងពីរនោះ ជាបាទាខាងក្រោយ របស់ព្រះពុទ្ធ នាគ ។ ព្រះសម្ពុទ្ធជាមហានាគ ទ្រង់មានសទ្ធាជាប្រមោយ មាន ឧបេក្ខាជាភ្លុកស ។ ព្រះពុទ្ធនាគនោះ មានសតិជាក បញ្ញាជាសិរ ប្រទេស គំនិតសម្រាប់គិតគូរធម៌ជាចុងប្រមោយ ធម៌ជាផ្ទៃសម្រាប់ ដាក់នូវគ្រឿងចម្ហែត វិវេកជាកន្ទុយ ។ ព្រះពុទ្ធនាគនោះ មានឈាន ទ្រង់រីករាយចំពោះខ្យល់ដកដង្ញើម គឺព្រះនិព្វាន មានព្រះហបឫទ័យ តាំងមាំខាងក្នុង ព្រះពុទ្ធនាគ កាលបើទ្រង់ស្តេចយាត្រា ក៏មានព្រះ ហបឫទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគ ទ្រង់ឋិត ក៏មានព្រះ