អដ្ឋកថា ព្រះឧទាយិត្ថេរ
គាថារបស់ព្រះឧទ្ទាយិត្ថេរ មានពាក្យផ្តើមថា មនុស្សភូតំ សម្ពុទ្ធំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើត ក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងកបិលពស្តុ មានឈ្មោះថា ឧទ្ទាយី ចម្រើន វ័យហើយ ឃើញពុទ្ធានុភាពក្នុងសមាគមព្រះញាតិរបស់ព្រះសាស្តា បាននូវ សទ្ធា បួសហើយ បំពេញវិបស្សនា មិនយូរបុន្មានក៏សម្រេចអរហត្ត ។ ព្រះ ឧទ្ទាយិត្ថេរមាន ៣ អង្គ គឺកាឡុទាយី កូនអមាត្យដែលពោលមកហើយ ក្នុង កាលមុន ១ លោឡុទាយីកូនរបស់កោវរិយព្រាហ្មណ៍ ១ ឧទ្ទាយីក្នុងទីនេះ ឈ្មោះមហាឧទាយីជាកូនព្រាហ្មណ៍ ១ ថ្ងៃមួយ ព្រះឧទ្ទាយិត្ថេរនេះ កាលព្រះសាស្តា ទ្រង់សម្តែងនាគោបមសូត្រ ធ្វើនូវដំរីស ប្រដាប់ដោយគ្រឿងអលង្ការ ទាំងពួង ដែលមហាជននាំគ្នាសរសើរ ឲ្យជាអត្ថុប្បត្តិហេតុ ក្នុងកាលចប់ ទេសនា នឹកដល់គុណរបស់ព្រះសាស្តា តាមសមគួរដល់កម្លាំងញាណរបស់ ខ្លួន ជាអ្នកមានចិត្តដែលបីតិ មានព្រះពុទ្ធជាអារម្មណ៍ដាស់តឿន ទើបគិតថា មហាជននេះសរសើរនាគ ដែលជាសត្វតិរច្ឆាន មិនសរសើរមហានាគ គឺ ព្រះពុទ្ធ ណ្ហើយចុះ អញនឹងធ្វើគុណដំរីមហាគន្ធៈ គឺព្រះពុទ្ធឲ្យប្រាកដ ដូច្នេះ ហើយ កាលសរសើរព្រះសាស្តា ទើបពោលគាថាទាំងនេះថា