អដ្ឋកថា គាថាព្រះអធិមុត្តត្ថេរ

ក្បាលទី 43 · ទំព័រ 6

ថេរគាថា វីសតិនិបត ៣ ក្នុងវីសតិនិបាត គាថារបស់ព្រះអធិមុត្តត្ថេរ មានពាក្យផ្តើមថា យញ្ញត្ថំ វា ធនត្ថំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី កើតក្នុងត្រកូលដែលស្តុកស្តម្ភ ដោយទ្រព្យសម្បត្តិ ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលព្រះសាស្តាបរិនិព្វានហើយ បានឧបដ្ឋាកភិក្ខុសង្ឃ ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅហើយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទៃរបស់ប្អូនស្រីព្រះសង្កិច្ចត្ថេរ មាន ឈ្មោះថា អធិមុត្ត កុលបុត្តនោះចម្រើនវ័យហើយ បានបួសក្នុងសម្នាក់របស់ ព្រះថេរៈដែលជាពុកធំ បំពេញវិបស្សនាកម្មដ្ឋាន ទាំងដែលតាំងនៅក្នុងភូមិ របស់សាមណេរ ក៏បានសម្រេចអរហត្តហើយ ។ សមដូចគាថាព័ន្ធដែល លោកពោលក្នុងអបទានថា កាលព្រះលោកនាថ ព្រះនាមអត្ថទស្សី ព្រះអង្គប្រសើរ ជាងពួកនរៈ បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា និមន្តភិក្ខុសង្ឃ លុះ និមន្តព្រះសង្ឃរត្ន ដែលមានសន្តានត្រង់ មានចិត្តតម្កល់មាំហើយ ខ្ញុំធ្វើមណ្ឌបដោយដើមអំពៅ បាននិមន្តព្រះសង្ឃដ៏ប្រសើរឲ្យឆាន់ ។ ខ្ញុំទៅចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំគ្របសង្កត់ នូវពួកសត្វទាំងអស់ នេះជាផលនៃបុញ្ញកម្ម ។