ព្រះបារាសរិយត្ថេរ

ក្បាលទី 43 · ទំព័រ 26

គាថារបស់ព្រះបារាសរិយត្ថេរ មានពាក្យផ្តើមថា សមណស្ស អហុ ចិន្តា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមាន អត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ អន្ទោល ទៅក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តរបស់ព្រាហ្មណមហាសាលម្នាក់ នៅក្នុងក្រុងសាវត្ថី កាលចម្រើនវ័យ មានឈ្មោះថា បរាសរិយៈ តាមគោត្ត ។