អដ្ឋកថា ព្រះបារាសរិយត្ថេរ
កុលបុត្តនោះរៀនត្រៃវេទ ដល់នូវការសម្រេច ក្នុងសិប្បៈទាំងឡាយរបស់ព្រាហ្មណ៍ ថ្ងៃមួយ ក្នុងពេលព្រះសាស្តាសម្តែង ធម៌ បានទៅកាន់វត្តជេតពនមហាវិហារ ហើយអង្គុយខាងចុងបរិស័ទ ។ ព្រះសាស្តាទ្រង់ប្រមើលមើលអធ្យាស្រ័យនៃកុលបុត្តនោះហើយ ទ្រង់ សម្តែងឥន្ទ្រិយភាវនាសូត្រ កុលបុត្តនោះស្តាប់ហើយ បាននូវសទ្ធា ហើយ បួស រៀនព្រះសូត្រនោះហើយ គិតរឿយៗ ដល់អត្ថនៃព្រះសូត្រនោះ អត្ថ ដែលលោកពិចារណាមានជាក់ច្បាស់ ក្នុងគាថានីមួយៗ ។ ព្រះថេរៈកាល ពិចារណាដោយប្រការនោះ ទើបផ្តើមវិបស្សនា ដោយអាយតនៈជាប្រធាន មិនយូរបុន្មានបានសម្រេចអរហត្ត ។ ក្នុងកាលតមក កាលនឹងប្រកាសអាការ ដែលខ្លួនគិត ទើបបានពោលគាថាទាំងនេះថា ភិក្ខុឈ្មោះ បារាសរិយៈ ជាសមណៈ អង្គុយតែម្នាក់ឯង ជាអ្នកស្ងប់ស្ងាត់ ចម្រើនឈាន មានគំនិតថា បុរសគប្បីប្រតិបត្តិ ដោយលំដាប់ ដូចម្តេច គប្បីប្រព្រឹត្តនូវវត្ត ដូចម្តេច នូវសមាចារ ដូចម្តេច ទើបឈ្មោះថាជាអ្នកធ្វើនូវកិច្ចរបស់ខ្លួន ទាំងមិនបៀតបៀន នូវអ្វីណាមួយ ។ ឥន្ទ្រិយទាំងឡាយ របស់ពួកមនុស្សមាន ដើម្បី ជាប្រយោជន៍ផង មិនជាប្រយោជន៍ផង ឥន្ទ្រិយទាំងឡាយដែលគេ មិនរក្សា ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដែលគេរក្សាហើយ ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ។ បុគ្គលកាលរក្សានូវឥន្ទ្រិយទាំងឡាយ ផង គ្រប់គ្រងនូវឥន្ទ្រិយទាំងឡាយផង ឈ្មោះថាជាអ្នកធ្វើនូវ កិច្ចរបស់ខ្លួន ទាំងមិនបៀតបៀន នូវអ្វីណាមួយ ។ បើបុគ្គលណា មិនឃាត់នូវចក្ខុន្ទ្រិយ ដែលប្រព្រឹត្តទៅ ក្នុងរូបទាំងឡាយ ជាអ្នក មិនឃើញនូវទោសទេ បុគ្គលនោះ មិនរួចចាកទុក្ខឡើយ ។ មួយ ទៀត បុគ្គលណា មិនឃាត់នូវសោត្រិន្ទិយ ដែលប្រព្រឹត្តទៅ ក្នុង សំឡេងទាំងឡាយ ជាអ្នកមិនឃើញនូវ