អដ្ឋកថា គាថាព្រះរដ្ឋបាលត្ថេរ
គាថារបស់ព្រះរដ្ឋបាលត្ថេរ មានពាក្យផ្តើមថា បស្ស ចិត្តកតំ ពិម្ពំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា មុនកាលព្រះមានព្រះភាគ បទុមុត្តរៈ កើតឡើងក្នុងលោក កុលបុត្តនេះ កើតក្នុងត្រកូលគហបតីមហាសាល ក្នុងនគរហង្សវតី ចម្រើន វ័យហើយ កាលបិតាអនិច្ចកម្មទៅ ក៏គ្រប់គ្រងផ្ទះ បានឃើញទ្រព្យដែលសល់ បន្តអំពីវង្សត្រកូល ដែលរាប់ប្រមាណមិនបាន ដែលភ្នាក់ងាររក្សាឃ្លាំង រតនៈបង្ញាញ ទើបគិតថា បុព្វជន មានជីតា និងតាទួតជាដើមរបស់អញ មិន អាចនាំយកគំនរទ្រព្យ មានប្រមាណបុណ្ណេះទៅជាមួយខ្លួន តែអញគួរនាំយក ទៅ ទើបបានឲ្យមហាទានដល់អ្នកដំណើរ និងមនុស្សកំព្រាជាដើម ។ កុលបុត្តនោះ បានឧបដ្ឋាកតាបសមួយរូប ដែលបានអភិញ្ញា កាល តាបសនោះដឹកនាំក្នុងភាពជាធំ ក្នុងទេវលោក ទើបបានបំពេញបុណ្យច្រើន ដរាបដល់អាយុ ចុតិអំពីអត្តភាពនោះ កើតក្នុងទេវលោក សោយទិព្វសម្បត្តិ តាំងនៅក្នុងទេវលោកនោះអស់កាលកំណត់នៃអាយុ ចុតិអំពីទេវលោកនោះ កើតក្នុងមនុស្សលោក ជាបុត្តទ្រោលនៃត្រកូល ដែលអាចរួបរួមរដ្ឋ ដែលបែក បាក់ឡើងវិញបាន ។ សម័យនោះ ព្រះមានព្រះភាគបទុមុត្តរៈ កើតឡើងក្នុងលោក ប្រកាស ធម្មចក្រដ៏បវរ ញ៉ាំងវេនេយ្យសត្វឲ្យដល់នូវដែនដ៏ក្សេម ពោល គឺនិព្វាន មហានគរ ។ លំដាប់នោះ កុលបុត្តនោះដល់នូវភាពដឹងក្តីដោយលំដាប់ ថ្ងៃ មួយ ទៅកាន់វិហារជាមួយពួកឧបាសក ឃើញព្រះសាស្តាកំពុងសម្តែងធម៌ មានចិត្តជ្រះថ្លា ទើបអង្គុយខាងចុងបរិស័ទ ។ សម័យនោះឯង ព្រះសាស្តាទ្រង់តាំងភិក្ខុមួយរូបក្នុងតំណែងឯតទគ្គៈ ខាងបួសដោយសទ្ធា ឃើញដូច្នោះ មានចិត្តជ្រះថ្លា តាំងចិត្តប្រាថ្នាដើម្បី បាននូវតំណែងនោះ ហើយបំពេញមហាទានដល់ព្រះមានព្រះភា