ព្រះមាលុង្ក្យបុត្តត្ថេរ

ក្បាលទី 43 · ទំព័រ 98

គាថារបស់ព្រះមាលុង្ក្យបុត្តត្ថេរ មានពាក្យផ្តើមថា រូបំ ទិស្វា សតិ មុដ្ឋា ដូច្នេះជាដីម ។ រឿងរបស់ព្រះថេរៈអង្គនេះ បានពោល ហើយ ក្នុងឆក្កនិបាត ខាងដើមនោះឯង គាថាទាំងនោះ ព្រះថេរៈតាំងនៅក្នុង អរហត្តហើយ បានពោលដល់ពួកញាតិ ដោយអំណាចទេសនា ។ ឯក្នុងទីនេះ ក្នុងកាលដែលជាបុថុជ្ជន ព្រះថេរៈក្រាបទូលចំពោះព្រះសាស្តា ថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមឱកាស សូមព្រះមាន ព្រះភាគ ទ្រង់សម្តែងធម៌ដល់ខ្ញុំព្រះអង្គដោយសង្ខេប ទើបទ្រង់សម្តែងដោយ