អដ្ឋកថា ព្រះមាលុង្ក្យបុត្តត្ថេរ
សង្ខេប ( ក្នុងសំយុត្តនិកាយ សឡាយតនៈវគ្គ ) ថា ម្នាលមាលុង្ក្យបុត្ត អ្នកសម្គាល់សេចក្តីនោះដូចម្តេច រូប ត្រូវដឹងដោយ ចក្ខុ ដែលបុគ្គលមិនដែលឃើញ មិនធ្លាប់ឃើញ អ្នកក៏បានឃើញ ទាំងមិន ដែលមានគំនិតថា អាត្មាអញត្រូវតែឃើញដូច្នេះឡើយ តើអ្នកមានសេចក្តី ពេញចិត្ត ឬមានតម្រេក ឬក៏មានសេចក្តីស្រឡាញ់ក្នុងរូបនោះដែរឬ ។ មិន មានទេព្រះអង្គ ។ សំឡេង ត្រូវដឹងដោយត្រចៀក … ក្លិន ត្រូវដឹងដោយ ច្រមុះ … រស ត្រូវនឹងដោយអណ្តាត … ផ្សព្វ ត្រូវដឹងដោយកាយ … ធម៌ ដែលត្រូវដឹងដោយចិត្ត ដែលបុគ្គលមិនដែលដឹង មិនធ្លាប់ដឹង អ្នកក៏មិនបាន ដឹង ទាំងមិនដែលមានគំនិតថា អាត្មាអញត្រូវតែដឹងដូច្នេះឡើយ តើអ្នកមាន សេចក្តីពេញចិត្ត ឬមានតម្រេក ឬក៏មានសេចក្តីស្រឡាញ់ ក្នុងធម៌នោះដែរ ឬ ។ មិនមានទេព្រះអង្គ ។ ម្នាលមាលុង្ក្យបុត្ត បណ្តាធម៌ដែលត្រូវឃើញ ត្រូវឮ ត្រូវហិត ត្រូវ ដឹងច្បាស់ក្នុងរឿងនុ៎ះ អ្នកនឹងមានត្រឹមតែការឃើញចំពោះរូបដែលឃើញ ហើយ ត្រឹមតែការឮចំពោះសំឡេងដែលឮហើយ ត្រឹមតែការហិតចំពោះក្លិន ដែលហិតហើយ ត្រឹមតែការដឹងច្បាស់ចំពោះធម៌ ដែលដឹងច្បាស់ហើយ ។ ម្នាលមាលុង្ក្យបុត្ត បណ្តាធម៌ដែលត្រូវឃើញ ត្រូវឮ ត្រូវហិត ត្រូវដឹងច្បាស់ កាលណាអ្នកនឹងមានត្រឹមតែការឃើញចំពោះរូបដែលឃើញហើយត្រ ឹមតែ ការឮចំពោះសំឡេងដែលឮហើយ ត្រឹមតែការប៉ះពាល់ចំពោះអារម្មណ៍ដែល ប៉ះពាល់ហើយ ត្រឹមតែការដឹងច្បាស់ចំពោះធម៌ដែលដឹងច្បាស់ហើយ ម្នាល មាលុង្ក្យបុត្ត អ្នកនឹងមិនមានរវល់ដោយរាគៈ ទោសៈ ឬមោហៈនោះ ក្នុង កាលនោះ ម្នាលមាលុង្ក្យបុត្ត កាលណាអ្នកមិនមានរវល់ដោយរាគៈ ទោសៈ ឬមោហៈនោះទេ ម្នាលមាលុង្ក្យបុត្ត អ្នកមុខជានឹងមិនជាប់ជំពាក់ចិត្តក្នុងរូបារម្មណ៍ជាដ