អដ្ឋកថា គាថាព្រះសេលត្ថេរ
គាថារបស់ព្រះសេលត្ថេរ មានពាក្យផ្តើមថា បរិបុណ្ណក ាយោ សុរុចិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះថេរៈ នេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ បានជាប្រធាននៃ គណៈ បបួលបុរស ៣០០ នាក់ មួយអន្លើដោយពួកបុរសទាំងនោះសាង ព្រះគន្ធកុដិថ្វាយព្រះសាស្តា កាលសាងព្រះគន្ធកុដិស្រេចហើយ បំពេញ មហាទានដល់ព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ឲ្យព្រះសាស្តានិ ងភិក្ខុទាំងឡាយ គ្រងត្រៃចីវរ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ នៅតែក្នុងទេវលោកបុណ្ណោះ អស់ មួយពុទ្ធន្តរ ចុតិអំពីទេវលោកនោះហើយ អន្ទោលទៅក្នុងទេវលោក និង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងព្រាហ្មណគាម ឈ្មោះអាបណៈ ក្នុងអង្គុត្តរាបជនបទ បាននាមថា សេលៈ ចម្រើន វ័យហើយ រៀនចប់ត្រៃវេទ និងសិប្បៈនៃព្រាហ្មណ៍ទាំងឡាយ ប្រាប់មន្តដល់ មាណព ៣០០ អាស្រ័យក្នុងព្រាហ្មណគាមឈ្មោះអាបណៈ ។ សម័យនោះ ព្រះសាស្តាចេញអំពីក្រុងសាវត្ថី ចារិកទៅក្នុងអង្គុត្តរាបៈ មួយអន្លើដោយភិក្ខុ ១២៥០ រូប ទ្រង់ឃើញសេលៈ មួយអន្លើដោយអន្តេវាសិក មានញាណចាស់ក្លាហើយ ទើបគង់នៅក្នុងដងព្រៃមួយកន្លែង ។ កាល នោះ ជដិលឈ្មោះកេណិយៈ បានស្តាប់ថា ព្រះសាស្តាយាងមក ទើបទៅកាន់ ដងព្រៃ និមន្តព្រះសាស្តា មួយអន្លើដោយភិក្ខុសង្ឃ ដើម្បីសោយក្នុង ថ្ងៃស្អែក ហើយចាត់ចែងរបស់ទំពា និងរបស់ឆាន់ជាច្រើន ក្នុងអាស្រម របស់ខ្លួន ។ សម័យនោះ សេលព្រាហ្មណ៍ និងមាណព ៣០០ នាក់ ដើរទៅ តាមលំដាប់ ចូលទៅកាន់អាស្រមរបស់កេណិយជដិល ឃើញជដិលទាំងឡាយ ត្រៀមទានវត្ថុ ដោយកិច្ច មានការពុ