ព្រះភទ្ទិយកាលិគោធាបុត្ត

ក្បាលទី 43 · ទំព័រ 142

ភទ្ទិយកាលិគោធាយបុត្តត្ថេរគាថា ខ្ញុំព្រះអង្គយាត្រាដោយកដំរី ធ្លាប់ស្លៀកដណ្តប់សំពត់ សាច់ម៉ដ្ឋ បរិភោគបាយអង្ករ នៃស្រូវសាលី លាយដោយសាច់ដ៏ ស្អាត ។ ថ្ងៃនេះ ព្រះភទ្ទិយៈជាបុត្រនៃសាក្យានី ឈ្មោះគោធានោះ ជាអ្នកចម្រើនដោយគុណ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះ អាហារដែលមកដល់បាត្រដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចម្រើនឈាន ។ ព្រះភទ្ទិយៈ ជាបុត្រនៃសាក្យានីឈ្មោះគោធា ជា អ្នកសមាទានបំសុកូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ ត្រេកអរ ចំពោះអាហារដែលមកដល់បាត្រដោយការស្វែងរក មិនមានសេចក្តី ប្រកាន់ ចម្រើនឈាន ។ ជាអ្នកសមាទាន បិណ្ឌបាតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន តេចីវរិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន សបទានចារិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន ឯកាសនិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន បត្តបិណ្ឌិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន ខលុបច្ឆាភត្តិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន អារញ្ញិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន រុក្ខមូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន អព្ភោកាសិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន សោសានិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន យថាសន្ថតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកសមាទាន នេសជ្ជិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ … ជាអ្នកប្រាថ្នាតិច ព្យាយាមជាប់មិនដាច់ … ជាអ្នកសន្តោស ព្យាយាមជាប់មិនដាច់ … ជាអ្នកស្ងាត់ ព្យាយាមជាប់មិនដាច់ … ជាអ្នកមិនច្រឡំ ( ដោយពួក ) ព្យាយាមជាប់មិនដាច់ … ព្រះភទ្ទិយៈជាបុត្រនៃសាក្យានីឈ្ម