អដ្ឋកថា ព្រះភទ្ទិយកាលិគោធាបុត្ត
ភទ្ទិយកាឡិគោធាយបុត្តត្ថេរគាថា គាថារបស់ព្រះភទ្ទិយកាឡិគោធាយបុត្តត្ថេរ មានពាក្យផ្តើម ថា យាតំ មេ ហត្ថិគីវាយ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូល មានភោគៈច្រើន លុះដឹងក្តីហើយ ថ្ងៃមួយ កំពុងស្តាប់ធម៌ក្នុងសម្នាក់របស់ ព្រះសាស្តា បានឃើញព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែង ឯតទគ្គៈ នៃភិក្ខុដែលមានត្រកូលខ្ពស់ ខ្លួនឯងក៏ប្រាថ្នាឋានន្តរនោះ បានថ្វាយ មហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ ៧ ថ្ងៃ ហើយបានធ្វើ នូវបណិធាន ។ ឯព្រះសាស្តាទ្រង់ឃើញបណិធានរបស់កុលបុត្តនោះសម្រេច មិនមាន អន្តរាយ ទើបទ្រង់ព្យាករ ឯកុលបុត្តនោះ កាលបានស្តាប់ព្យាករនោះ ក៏ទូល សួរដល់កម្ម ដែលឲ្យប្រព្រឹត្តទៅដើម្បីភាពជាអ្នកមានត្រកូលខ្ពស់ ហើយធ្វើ បុណ្យច្រើន ដរាបដល់អស់ជីវិត គឺឲ្យសាងទីស្តាប់ធម៌ ១ ថ្វាយអាសនៈ ក្នុងមណ្ឌបដែលស្តាប់ធម៌ ១ ថ្វាយផ្លិត ១ ធ្វើសក្ការបូជាព្រះធម្មកថិក ១ ថ្វាយផ្ទះឲ្យជារោងឧបោសថ ១ ចុតិអំពីអត្តភាពនោះហើយ អន្ទោលទៅក្នុង ទេវតា និងមនុស្សទាំងឡាយ ក្រោយសាសនានៃព្រះមានព្រះភាគព្រះនាម កស្សបៈ មុនព្រះមានព្រះភាគនៃយើងទាំងឡាយកើតឡើង កុលបុត្តនេះ កើតក្នុងផ្ទះរបស់កុដុម្ពិកៈ ក្នុងនគរពារាណសី បានឃើញព្រះបច្ចេកពុទ្ធជាច្រើន ត្រាច់បិណ្ឌបាត ហើយមកប្រជុំក្នុងទីតែមួយ ដើម្បីចែកភត្តគ្នា ទើប ក្រាលថ្មដាក្នុងទីនោះ ហើយតម្កល់ទឹកលាងជើងជាដើ